អីរ៉ាក់ទើបតែបានប្រហារជីវិត ក្រុមភេរវកម្ម IS ៣៨នាក់ ដោយចោទប្រកាន់ពីបទវាយប្រហារគ្រាប់បែកសម្លាប់សន្តិសុខនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា៖ កាលពីថ្ងៃទី១៤ខែធ្នូក្រសួងយុត្តិធម៌បារាំងបានប្រកាសថា មន្ត្រីអនុវត្តច្បាប់ប្រទេសនេះបាន កាត់ទោសប្រហារជីវិត ក្រុមភេរវកម្ម៣៨នាក់ មកពីក្រុមភេរវកម្មIS ។
សូមបញ្ជាកផងដែរថា៖ ក្រុមភេរវកម្ម ត្រូវបានចោទប្រកាន់ សម្លាប់ បុគ្គលិកសន្តិសុខអីរ៉ាក់ ដោយបំផ្ទុះគ្រាប់បែក ។ នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថាការតវាទាំងឡើយដើម្បីរួចផុតពីទោសប្រហារជិវិតគឺគ្មានប្រសិទ្ធភាព ឡើយ គឺត្រូវតែប្រហារជីវិត។
កន្លងមកកាលពីថ្ងៃទី៩ខែធ្នូ នាយករដ្ឋមន្ត្រីអីរ៉ាក់លោក Haider Al Abadi កាលពីថ្ងៃទី ៩ខែធ្នូបានប្រកាសបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្ម ដោយទឹកដីអីរ៉ាក់ទាំងអស់ត្រូវបានរំដោះចេញពីក្រុម IS ។
មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតនៅទីក្រុងបាតដាត នាយករដ្ឋមន្ត្រី Abadi បានបញ្ចាក់ថា កម្លាំងទាហានអីរ៉ាក់បានគ្រប់គ្រងទាំងស្រុងតំបន់ព្រំដែនជាប់ស៊ីរី ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IS ។ សង្គ្រាមវាយប្រហារប្រឆាំងក្រុមភេរវកម្មបានបញ្ចប់ទាំងស្រុង។
នៅថ្ងៃទី ៩ខែធ្នូនោះដែរ អីរ៉ាក់ក៏បានដង្ហែរក្បួនព្យុះហយាត្រា យោធាជាទ្រងទ្រាយធំអបអរនៅជ័យជំនៈ និងជាការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនេះ៕
ដោយ៖ មែវ សាធី