ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុចស្ពានទី២ ភូមិអូរសាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងបានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវគ្រឿងញៀន ឆ្លងដែន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថាវ ចឺយ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ទីលំនៅភូមិមឿងមឺន ឃុំនួនហៃ ស្រុកមឿងម៉ឺន ខេត្តវៀងច័ន្ទ ប្រទេសឡាវ ដោយចាប់យកវត្ថុតាងរួមមាន÷
១.ថ្នាំញៀនមេតំហ្វេតមីន WY ចំនួន ០២ កញ្ចប់ ធំស្មើនឹង៦០កញ្ចប់តូច ទម្ងន់ ១.៤៧១,៩ក្រាម (ថ្លឹងទាំងសំបក)ស្មើនឹង ១.១៩១២ គ្រាប់ទម្ងន់សុទ្ធ ១១៨០,៧ ក្រាម
២.ទូរស័ព្ទចំនួន ០១ គ្រឿង
៣.លុយឡាវ ៤១.០០០ គីប (បួនម៉ឺនមួយពាន់គីប)
៤.កាបូបដាក់ខោអាវពណ៌ខ្មៅលាយក្រហមចំនួន ០១ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា