នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះឆ្នាំឆ្នាំ២០១៧នឹងឆ្លងផុត ឈានចូលដល់ឆ្នាំ២០១៨។ ពលរដ្ឋនៅជុំវិញពិភពលោកសង្ឃឹមថា នៅឆ្នាំ២០១៨ នឹងមិនមានការវាយប្រហារកើតឡើង សម្លាប់មនុស្សច្រើនដូចនៅឆ្នាំ២០១៧នោះឡើយ ។ ខាងក្រោមនេះជាការវាយប្រហារភេរវកម្ម សម្លាប់មនុស្សគ្មានកំហុសជាច្រើន នៅលើពិភពលោកនៅឆ្នាំ២០១៧។
វាយប្រហារភេរវកម្ម នៅតួគីនៅថ្ងៃទី១ខែមករាឆ្នាំ២០១៧ ខ្មាន់កាំភ្លើងជនជាតិ Uzbekistan មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS បានបាញ់ប្រហារសម្លាប់អ្នកទេសចរណ៍ ៣៩នាក់ ក្នុងនោះមានជនជាតិតួគី១១នាក់និងអ្នកទេសចរណ៍បរទេស២៧នាក់ នៅក្នុងក្លឹបរាត្រី Reina ក្នុងទីក្រុង Istabul ប្រទេសតួគី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ៦៩នាក់ផ្សេងទៀតរងរបួស។ វាយប្រហារគ្រាប់បែកនៅអង់គ្លេសនៅយប់ថ្ងៃទី២២ខែឧសភាគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅក្នុងពិធីប្រគុំតន្ត្រី ដោយមានការចូលរួមពីតារាចំរៀន Arian Grande ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ។ ការវាយប្រហារខាងលើគឺជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះ ដោយមានអ្នកស្លាប់រហូតដល់ទៅ២២នាក់ និងជាង៥០នាក់រងរបួស ។ក្រុមភេវកម្មIS ចេញមុខទទួលស្គល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។
វាយប្រហារ៣លើកផ្ទួនគ្នានៅអង់គ្លេសក្រោយការវាយប្រហារ គ្រាប់បែកខាងលើ ប្រមាណជាងកន្លះខែ នៅថ្ងៃទី ៣ខែមិថុនាប្រទេស អង់គ្លេស ប្រឈមនិងការវាយប្រហារជាទ្រងទ្រាយធំ ៣លើកផ្សេងគ្នា បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់និងជាង៥០នាក់រងរបួស។ ក្រោយមកបន្តិច នៅវេលាម៉ោង២២និង១៥នាទីរថយន្តដឹកទំនិញមួយគ្រឿងបានបើកបុកអ្នកធ្វើដំណើរនៅលើស្ពាន ក្នុងទីក្រុងឡុង។ ក្នុងពេលជាមួយគ្នានោះ ក្រុមភេរវកម្មបានប្រើកាំបិទវាយប្រហារមនុស្សនៅមុខផ្សា Borough និងការវាយប្រហារទី៣ស្ថិតនៅក្នុងស្រុក Vauzhall ក្នុងពេលព្រមគ្នា មានចម្ងាយពីស្ពានទីក្រុងឡុង ៣គីឡូម៉ែត្រ។
បាញប់ប្រហារជាប្រវត្តិសាស្ត្រនៅអាមេរិក
នៅវេលាម៉ោង២២និង ៣០នាទីថ្ងៃទី១ខែតុលា(ម៉ោងក្នុងតំបន់)មានករណីបាញ់ប្រហារដ៏រន្ធត់បំផុត មិនធ្លាប់មាននៅលើទឹកដីអាមេរិក ក្នុងពិធីប្រគុំតន្ត្រីក្នុងទីក្រុង ឡាសវីហ្គាស។ជនដៃដល់ឈ្មោះ Stephen Craig Paddock អាយុ៦៤ឆ្នាំ ដោយបាញ់ប្រហារពីលើអាគាកម្ពស់ ៣២ជាន់ សម្លាប់មនុស្ស ៥៩នាក់ និងជាង ៥០០នាក់រងរបួស ។ ការបាញ់ប្រហារនោះក្លាយជាប្រវត្តិសាស្ត្រនៃការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក បង្ករឡើងដោយមនុស្សតែម្នាក់គត់សម្លាប់មនុស្ស បំផ្លាញសាកសពនៅជប៉ុននៅខែតុលា កន្លងមក នៅទូទាំងប្រទេសជប៉ុន ដែលជាប្រទេសមានភាពល្បីល្បាញ ជាមួយនឹងបទល្មើសតិចជាងគេបំផុតលើពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឃាតកម្មសម្លាប់មនុស្សបំផ្លាញសាកសព។ ជនដៃដល់ឈ្មោះន Takahiro Shiraishi អាយុ២៧ឆ្នាំ បានសារភាពថា បានសម្លាប់មនុស្ស ៩នាក់ ក្នុងនោះមានស្ត្រី៨នាក់និងបុរសម្នាក់ ក្នុងអំឡុងពេលពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី៣០ខែតុលា។ ជនដៃដល់បានសារភាពថា បានស្គល់ជនរង្គ្រោះតាមរយៈបណ្តាញសង្គម Twitter ក្រោយមកក៏លួងឡោមទៅផ្ទះរបស់ខ្លួននៅទីក្រុង Zama ខេត្ត កាណាហ្គាវ៉ា ។នៅក្នុងផ្ទះជនដៃដល់ប៉ូលិសរកឃើញក្បាលមនុស្សដែលកាត់ដាច់ដោយឡែក ចំណែកសេរីរាងផ្សេងទៀត បានវិចខ្ជប់ដាក់នៅក្នុងធុងត្រជាក់ រួមទាំងឆ្អឹង ២៤០ កំណាត់ផងដែរ។
វាយប្រហារដោយបើករថយន្តបុកនៅទីក្រុងញ៉ូវយ៉ក
នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី៣១ខែតុលា នៅមជ្ឈមណ្ឌុល Manhattan ទីក្រុងញ៉ូវយ៉កអាមេរិកបុរសវ័យ ២៩ឆ្នាំម្នាក់ បានបើករថយន្តបុកទៅលើរថយន្តដឹកសិស្ស បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និងជាង ១០នាក់រងរបួស ។ ក្រោយការបើកបុក ជនដៃដល់បានព្យាយាម រត់គេចខ្លួនដោយប្រើកាំភ្លើងក្លេងក្លាយពីរដើម គំរាម។ ប៉ុន្តេត្រូវបានកម្លាំងប៉ូលិសបាញ់ឲ្យរបួសធ្ងន់មុនពេលចាប់ខ្លួន។
បាញ់ប្រហារនៅព្រះវិហារអាមេរិកនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ខែវិច្ឆិកាមានករណីបាញ់ប្រហារយ៉ាងរន្ធត់នៅព្រះវិហារ Baptist ស្ថិតនៅតំបន់ Sutherland Springs រដ្ឋតិចសាស អាមេរិក។ ការបាញ់ប្រហារនោះបានសម្លាប់មនុស្ស ២៦នកា់ និងជាង២០នាក់តៀតរងរបួស ក្នុងនោះមានទាំងស្ត្រីមានផ្ទៃពោះ និងកុមារផងដែរ។ ហេតុការខាងលើ បានបញ្ចប់ក្រោយពេលដែល បុរសម្នាក់បាញ់ចំខ្នងជនដៃដល់ពេលដើរចេញពីព្រះវិហារ ។ ទោះបីរងរបួស ជនដៃដល់បានព្យាយាមរត់គេចខ្លួនតាមរថយន្ត តែរថយន្តក៏បុកទៅនិង វត្ថុតាមដងផ្លូវមិនអាចបន្តដំណោះរទៅមុខបានឡើយ។ក្រោយមកប៉ូលិសក៏បានរកឃើញស្លាប់នៅក្នុងរថយន្ត។
ស្លាប់៣០៥នាក់ នៅក្នុងការបាញ់ប្រហារនៅអេហ្សីប
កាលពីថ្ងៃទី២៤ខែវិច្ឆិកា នៅព្រះវិហារអិស្លាមមួយក្នុងប្រទេសអេហ្សីប ខ្មាន់កាំភ្លើងប្រមាណ៣០នាក់បានពាក់របាំងមុខ កាន់ទងជាតិក្រុម IS បើកការបាញ់ប្រហារសម្លាប់មនុស្ស ៣០៥នាក់និង១២៨នាក់រងរបួស ក្នុងរយៈពេល ២០នាទី ។ ក្រុមភេរវកម្មបានបិទផ្លូវចេញចូលនៅព្រះវិហារ នឹងដុតបំផ្លាញរថយន្តជាច្រើនគ្រឿង មុនពេលបំផ្ទុះគ្រាប់បេកនិង បាញ់ប្រហារទៅលើសាសនិកកំពុងតែធ្វើពិធីបនស្រន់ ។ ការបាញ់ប្រហារខាងលើគឺបានឡើងគម្រោងជាយូណាសមកហើយ ។នេះជាការបាញ់ប្រហារ សម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប ។
វាយប្រហារគ្រាប់បែកអត្តឃាតនៅប៉ាគិស្ថានស្លាប់និងរបួស៦៥នាក់នៅថ្ងៃទី១៧ខែធ្នូជនវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់មកពីក្រុម IS បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត់នៅព្រះវិហារគ្រឹសសាសនានៅខេត្ត Balochistan ភាគខាងត្បូងប្រទេសប៉ាគិស្ថាន ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ៩នាក់ណិង ៥៦នាក់រងរបួស។ នៅពេលវាយប្រហារនៅក្នុងព្រះវិហារ មានមនុស្សចូលរួមពិធីបួងសួងដល់ទៅ៤០០នាក់។ ប៉ុន្តែជាភពសំណាងជនវាយប្រហារគ្រាប់បែកអត្តឃាត បំផ្ទុះបានតែម្នាក់ប៉ុណ្ណោះ នៅម្នាក់ទៀត ត្រៀមបំផ្ទុះ ក៏ត្រូវសន្តិសុខបាញ់សម្លាប់ទាន់ពេល។
នៅឆ្នាំ២០១៨ខាងមុខការវាយប្រហារភេរវកម្ម អាចនឹងកើតឡើង ដោយសារតែពេលនេះក្រុមភេរវកម្ម នៅក្នុងប្រទេសអីរ៉ាក់និងស៊ីរីត្រូវបាត់បង់ ទីតាំងរបស់ខ្លួន ។ក្រុមភេរវកម្ម អាចនឹងបង្កើនការវាយប្រហារនៅគ្រប់ទិសទី ជុំវិញពិភពលោក៕
ដោយ៖ មែវ សាធី