នាងបម្រើការងារក្នុងហាងខារ៉ាអូខេចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក សង្ស័យខឹងក្រុមគ្រួសារ និងសង្សារស្តីបន្ទោស

ចែករំលែក៖

ខេត្តសៀមរាប៖ នារីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់ ទំនងជាតូចចិត្តនឹងក្រុមគ្រួសារនិង​សង្សារស្តី​បន្ទោស​រឿងនាងធ្វើការនៅកន្លែងមិនសមរម្យ(ហាងខារ៉ាអូខេ)បានសរសេរសំបុត្រ​ទុកជាបណ្តាំមួយច្បាប់ រួចបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់​ដេករបស់នាង ស្លាប់ទាំងនៅវ័យក្មេងខ្ចី ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២៥នាទី ព្រឹក ថ្ងៃអង្គារ ២កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា សាកសពឈ្មោះ នន សសរ៉ុម ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ព្រីមមា មានស្រុកកំណើតភូមិអូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជួល បន្ទប់ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងក្រមាព៌ណក្រហមលាយ ស ទៅនឹងចម្រឹងបង្អួច បន្ទប់ដេករបស់នាងមានកម្ពស់២ម៉ែត្រ ពីឥដ្ឋ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងបន្ទប់ដេករបស់ស្រ្តីរងគ្រោះ គេបានរកឃើញ​លិខិតមួយ​ច្បាប់សរសេរ ដោយផ្ទាល់ដៃនារីរងគ្រោះតែម្តង ដោយបានរៀបរាប់ប្រាប់ ក្រុមគ្រួសារ និង​សង្សារ​របស់​នាង នូវការមានវិប្បដិសារីរបស់ខ្លួនដែលមិនអាចធ្វើជាប្អូន​ស្រីល្អរបស់គ្រួសារ​នេះ ដោយសារតែនាងម្នាក់ធ្វើឲ្យក្រុមគ្រួសារខ្មាសគេ សូមបំភ្លេចនាងចោលចុះ ។ ជីវិតដែលគ្មានភាពកក់ក្តៅ គ្មានអ្នកស្រលាញ់ ដឹងថាឯកា ខ្ញុំមិនចង់រស់ទេ បើមានជាតិក្រោយមែនសូមឲ្យក្លាយជាទឹក និងខ្យល់ កុំកើតជាមនុស្សអី ។ ការរៀបរាប់នេះ បានសបញ្ជាក់ឲ្យដឹងថា នាងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ និងសង្សាររបស់នាងតែម្តងទើប​នាងដាច់ចិត្តបញ្ចប់​ជីវិតទាំងវ័យក្មេងខ្ចីបែបនេះ… ។
ក្រោយពីទទួលព័ត៌មានមានករណីធ្វើអត្តឃាតបែបនេះភ្លាម សមត្ថកិច្ចជំនាញបានទៅដល់ ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រាកដមែន គឺគ្មានស្នាកស្នាមអ្វីដែលពាក់ពន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។
បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print