សកម្មភាពវាយប្រហារភេរវកម្ម កក្រើកពិភពលោកនៅឆ្នាំ​២០១៧

ចែករំលែក៖

នៅសល់តែជាង​១០ថ្ងៃទៀតប៉ុណ្ណោះ​ឆ្នាំឆ្នាំ២០១៧នឹងឆ្លងផុត ឈានចូលដល់ឆ្នាំ​២០១៨។ ពលរដ្ឋនៅជុំវិញពិភពលោកសង្ឃឹមថា នៅឆ្នាំ​២០១៨ នឹងមិនមានការវាយប្រហារកើតឡើង សម្លាប់មនុស្សច្រើនដូចនៅឆ្នាំ​២០១៧នោះឡើយ ។ ខាងក្រោមនេះជាការវាយប្រហារភេរវកម្ម សម្លាប់មនុស្សគ្មានកំហុសជាច្រើន នៅលើពិភពលោកនៅឆ្នាំ​២០១៧។
វាយប្រហារភេរវកម្ម នៅតួគីនៅថ្ងៃទី​១ខែមករាឆ្នាំ​២០១៧ ខ្មាន់កាំភ្លើងជនជាតិ​ Uzbekistan មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ​បានបាញ់ប្រហារសម្លាប់អ្នកទេសចរណ៍ ៣៩នាក់ ក្នុងនោះមានជនជាតិតួគី​១១នាក់និងអ្នកទេសចរណ៍បរទេស​២៧នាក់ នៅក្នុងក្លឹបរាត្រី​ Reina ក្នុងទីក្រុង​ Istabul ​ប្រទេសតួគី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ៦៩នាក់ផ្សេងទៀតរងរបួស។  វាយប្រហារគ្រាប់បែកនៅអង់គ្លេសនៅយប់ថ្ងៃទី​២២ខែឧសភាគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅក្នុងពិធីប្រគុំតន្ត្រី ដោយមានការចូលរួមពីតារាចំរៀន​ Arian Grande ក្នុងទីក្រុង ​Manchester ប្រទេសអង់គ្លេស ។ ការវាយប្រហារខាងលើគឺជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះ​ ដោយមានអ្នកស្លាប់រហូតដល់ទៅ​២២នាក់ និងជាង​៥០នាក់រងរបួស ។ក្រុមភេវកម្ម​IS ចេញមុខទទួលស្គល់ថា​ជាសកម្មភាពវាយប្រហាររបស់ខ្លួន។
វាយប្រហារ៣លើកផ្ទួនគ្នានៅអង់គ្លេសក្រោយការវាយប្រហារ គ្រាប់បែកខាងលើ ប្រមាណ​ជាងកន្លះខែ នៅថ្ងៃទី ៣ខែមិថុនា​ប្រទេស អង់គ្លេស ប្រឈមនិងការវាយប្រហារជាទ្រងទ្រាយធំ​ ៣លើកផ្សេងគ្នា បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់និងជាង​៥០នាក់រងរបួស។ ក្រោយមកបន្តិច នៅវេលាម៉ោង​២២និង​១៥នាទី​រថយន្តដឹកទំនិញមួយគ្រឿងបានបើកបុកអ្នកធ្វើដំណើរ​នៅលើស្ពាន ក្នុងទីក្រុងឡុង។​ ក្នុងពេលជាមួយគ្នានោះ ក្រុមភេរវកម្មបានប្រើកាំបិទវាយប្រហារមនុស្សនៅមុខផ្សា​ Borough និងការវាយប្រហារទី​៣ស្ថិតនៅក្នុងស្រុក​ Vauzhall ក្នុងពេលព្រមគ្នា មានចម្ងាយពីស្ពានទីក្រុងឡុង ៣គីឡូម៉ែត្រ។
បាញប់ប្រហារជាប្រវត្តិសាស្ត្រនៅអាមេរិក
នៅវេលាម៉ោង​២២និង ៣០នាទី​ថ្ងៃទី​១ខែតុលា​(ម៉ោងក្នុងតំបន់)មានករណីបាញ់ប្រហារដ៏រន្ធត់បំផុត មិនធ្លាប់មាននៅលើទឹកដីអាមេរិក ក្នុងពិធីប្រគុំតន្ត្រី​ក្នុងទីក្រុង ឡាសវីហ្គាស​។ជនដៃដល់ឈ្មោះ​ Stephen Craig Paddock ​អាយុ​៦៤ឆ្នាំ ដោយបាញ់ប្រហារពីលើអាគាកម្ពស់ ៣២ជាន់ សម្លាប់មនុស្ស ៥៩នាក់ និងជាង ៥០០នាក់រងរបួស ។ ការបាញ់ប្រហារនោះក្លាយជាប្រវត្តិសាស្ត្រនៃការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក បង្ករឡើងដោយមនុស្សតែម្នាក់គត់សម្លាប់មនុស្ស បំផ្លាញសាកសពនៅជប៉ុននៅខែតុលា កន្លងមក នៅទូទាំងប្រទេសជប៉ុន ដែលជាប្រទេសមានភាពល្បីល្បាញ​ ជាមួយនឹងបទល្មើសតិចជាងគេបំផុតលើពិភពលោក ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឃាតកម្មសម្លាប់មនុស្សបំផ្លាញសាកសព។ ជនដៃដល់ឈ្មោះ​ន Takahiro Shiraishi ​អាយុ​២៧ឆ្នាំ បានសារភាពថា បានសម្លាប់មនុស្ស ៩នាក់ ក្នុងនោះមានស្ត្រី៨នាក់និងបុរសម្នាក់ ក្នុងអំឡុងពេលពីថ្ងៃទី​២២ខែសីហាដល់ថ្ងៃទី​៣០ខែតុលា។ ជនដៃដល់បានសារភាពថា​ បានស្គល់ជនរង្គ្រោះតាមរយៈបណ្តាញសង្គម​ Twitter ​ក្រោយមកក៏លួងឡោមទៅផ្ទះរបស់ខ្លួននៅទីក្រុង​ Zama ​ខេត្ត កាណាហ្គាវ៉ា​ ។នៅក្នុងផ្ទះជនដៃដល់ប៉ូលិសរកឃើញ​ក្បាលមនុស្សដែលកាត់ដាច់ដោយឡែក ចំណែកសេរីរាងផ្សេងទៀត បានវិចខ្ជប់​ដាក់នៅក្នុងធុងត្រជាក់ រួមទាំងឆ្អឹង ២៤០ កំណាត់ផងដែរ។
វាយប្រហារដោយបើករថយន្តបុកនៅទីក្រុងញ៉ូវយ៉ក
នៅវេលាម៉ោង​១៥និង​០០នាទី ថ្ងៃទី​៣១ខែតុលា នៅមជ្ឈមណ្ឌុល​ Manhattan ​ទីក្រុងញ៉ូវយ៉កអាមេរិក​​បុរសវ័យ ២៩ឆ្នាំម្នាក់ បានបើករថយន្តបុកទៅលើរថយន្តដឹកសិស្ស បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និងជាង ១០នាក់រងរបួស ។ ក្រោយការបើកបុក ជនដៃដល់បានព្យាយាម រត់គេចខ្លួនដោយប្រើកាំភ្លើងក្លេងក្លាយពីរដើម គំរាម។ ប៉ុន្តេត្រូវបានកម្លាំងប៉ូលិសបាញ់ឲ្យរបួសធ្ងន់មុនពេលចាប់ខ្លួន។
បាញ់ប្រហារនៅព្រះវិហារអាមេរិកនៅវេលាម៉ោង១១និង​៣០នាទី ថ្ងៃទី​៥ខែវិច្ឆិកាមានករណីបាញ់ប្រហារយ៉ាងរន្ធត់នៅព្រះវិហារ​ Baptist ស្ថិតនៅតំបន់​ Sutherland Springs ​រដ្ឋតិចសាស អាមេរិក។ ការបាញ់ប្រហារនោះ​បានសម្លាប់មនុស្ស ២៦នកា់ និងជាង​២០នាក់តៀតរងរបួស ក្នុងនោះមានទាំងស្ត្រីមានផ្ទៃពោះ និងកុមារផងដែរ។ ហេតុការខាងលើ បានបញ្ចប់ក្រោយពេលដែល បុរសម្នាក់បាញ់ចំខ្នងជនដៃដល់​ពេលដើរចេញពីព្រះវិហារ ។ ទោះបីរងរបួស ជនដៃដល់បានព្យាយាមរត់គេចខ្លួនតាមរថយន្ត តែរថយន្តក៏បុក​ទៅនិង​ វត្ថុតាមដងផ្លូវមិនអាចបន្តដំណោះរទៅមុខបានឡើយ។ក្រោយមកប៉ូលិសក៏បានរកឃើញស្លាប់នៅក្នុងរថយន្ត។
ស្លាប់​៣០៥នាក់ នៅក្នុងការបាញ់ប្រហារនៅអេហ្សីប
កាលពីថ្ងៃទី​២៤ខែវិច្ឆិកា នៅព្រះវិហារអិស្លាម​មួយក្នុងប្រទេសអេហ្សីប ខ្មាន់កាំភ្លើងប្រមាណ​៣០នាក់បានពាក់របាំងមុខ កាន់ទងជាតិក្រុម​ IS ​បើកការបាញ់ប្រហារ​សម្លាប់មនុស្ស ៣០៥នាក់និង​១២៨នាក់រងរបួស ក្នុងរយៈពេល ២០នាទី ។​ ក្រុមភេរវកម្ម​បានបិទផ្លូវចេញចូល​នៅព្រះវិហារ​ នឹងដុតបំផ្លាញរថយន្តជាច្រើនគ្រឿង មុនពេលបំផ្ទុះគ្រាប់បេកនិង បាញ់ប្រហារទៅលើសាសនិកកំពុងតែធ្វើពិធីបនស្រន់ ។ ការបាញ់ប្រហារខាងលើគឺបានឡើងគម្រោងជាយូណាសមកហើយ ។នេះជាការបាញ់ប្រហារ សម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប ។
វាយប្រហារគ្រាប់បែកអត្តឃាត​នៅប៉ាគិស្ថាន​ស្លាប់និងរបួស​៦៥នាក់នៅថ្ងៃទី​១៧ខែធ្នូជនវាយប្រហារគ្រាប់បែកអត្តឃាតពីរ​នាក់មកពីក្រុម​ IS ​បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត់នៅព្រះវិហារគ្រឹសសាសនា​នៅខេត្ត​ Balochistan ភាគខាងត្បូងប្រទេសប៉ាគិស្ថាន ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ៩នាក់ណិង ៥៦នាក់រងរបួស​។ នៅពេលវាយប្រហារនៅក្នុងព្រះវិហារ មានមនុស្សចូលរួមពិធីបួងសួងដល់ទៅ​៤០០នាក់។ ប៉ុន្តែជាភពសំណាង​ជនវាយប្រហារគ្រាប់បែកអត្តឃាត បំផ្ទុះបានតែម្នាក់ប៉ុណ្ណោះ នៅម្នាក់ទៀត ត្រៀមបំផ្ទុះ ក៏ត្រូវសន្តិសុខបាញ់សម្លាប់ទាន់ពេល។

នៅឆ្នាំ​២០១៨ខាងមុខការវាយប្រហារភេរវកម្ម អាចនឹងកើតឡើង ដោយសារតែពេលនេះក្រុមភេរវកម្ម នៅក្នុងប្រទេសអីរ៉ាក់និងស៊ីរីត្រូវបាត់បង់ ទីតាំងរបស់ខ្លួន​ ។​ក្រុមភេរវកម្ម អាចនឹងបង្កើនការវាយប្រហារនៅគ្រប់ទិសទី ជុំវិញពិភពលោក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print