មេធាវីទំនើង អ៊ិត​ ពិសិដ្ឋរង្ស៊ី ករណី​ប្រឈមនិងបទល្មើសឧក្រិដ្ឋ​នោះ នាយឧត្តមសេនីយ៍ នេត សាវឿនក៏បញ្ជាអោយសមត្ថកិច្ចអនុវត្តតាមច្បាប់ដោយគ្មានលើកលែង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា៖ ករណីមេធាវីទំនើង អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បាញ់គំរាមសម្លាប់បណ្តាលអោយមនុស្ស២នាក់រងរបួស «នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យអនុវត្តតាម នីតិវិធីច្បាប់ហើយ ដោយគ្មានការលើកលែងនោះទេ» លោកបន្តថា៖ នាយឧត្តមសេនីយ៍បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ ចំពោះមេធាវីម្នាក់ឈ្មោះ អ៊ិត ពិសិដ្ឋរង្សី បន្ទាប់ពីបានបាញ់បោះយ៉ាង អនាធិបតេយ្យ នៅក្នុងហាងផឹកស៊ី ស្ថិតនៅខាងក្រោយភូមិគ្រឹះរបស់អគ្គស្នងការតែម្តង តាមផ្លូវលេខ២១១ កែផ្លូវ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
ជនសង្ស័យជាមេធាវីទំនើងនេះសមត្ថកិច្ចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនោះករណីលេចឮថាមានរត់ការឆ្វេកឆ្វាតក៏មិនអាចទៅរួចដែរមើលទៅ..?

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print