ប្រធានានាធិបតីអាមេរិក គំរាមកាត់ជំនួយទាំងអស់ដល់ប្រទេស​ដែលប្រឆាំង និងការសម្រេចរបស់អាមេរិក ពីតំបន់ជេរ៉ូសាឡឹម

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​កាលពីថ្ងៃទី ២០ខែធ្នូ​បានប្រកាសថា៖ នឹងកាត់ជំនួយទាំងអស់​ដល់ប្រទេស ណាដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីព្រៀងច្បាប់របស់អង្គការសហប្រជាជាតិ ​ស្នើរដល់អាមេរិក ដកការសម្រេចទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល។
កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មាន​១៩៣ប្រទេសជាសមាជិក នឹងពិភាក្សាស្តីពីតំបន់ជេរ៉ូសាឡឹមកំពុងតែមានវិវាទ។

ប្រធានាធិបតីដូណាលត្រាំ​បានបញ្ជាក់នៅសេតវិមានថា​« ពួកគេបានទទួលប្រាក់រាប់លានដុល្លារ រាប់ពាន់លានដុល្លារ ពីយើង ហើយពួកគេបោះឆ្នោតប្រឆាំងយើង ។ពេលនេះយើងនឹងតាមដានមើលថាតើប្រទេសណាខ្លះដែល ប្រឆាំងអាមេរិក។ ​ទុកឲ្យពួកគេបោះឆ្នោតប្រឆាំងយើងទៅ យើងនឹងសន្សំសំចៃបានប្រាក់ជាច្រើន»។

តាមគម្រោង អង្គការសហប្រជាជាតិដែលមានប្រទេសជាសមាជិក​១៩៣ប្រទេស​នឹង ជួបប្រជុំគ្នា នៅថ្ងៃទី ២១ខែធ្នូ(ត្រូវថ្ងៃទី​២២) តាមសំណើររបស់ប្រទេស អារ៉ាប​និង អិស្លាម ក្នុងគោលដៅទាមទារឲ្យអាមេរិក ដកសេចក្តីប្រកាសគាំទ្រ តំបន់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអ៊េល។ សេចក្តីព្រៀងច្បាប់របស់អង្គការសហប្រជាជាតិ​បានបោះឆ្នោតម្តងរួចមកហើយពីសមាជិកក្រុមប្រឹក្សា ដែលមាន​១៥ប្រទេស ក្នុងនោះមាន១៤ប្រទេសគាំទ្រ លើកលេងតែអាមេរិកមួយប៉ុណ្ណោះ។
មន្ត្រីការបរទេស បណ្តាប្រទេសនៅក្នុងអង្គការសហប្រជាជាតិ បានលើកឡើងថា បើទោះបីអាមេរិកគំរាម បែបនេះ ក៏ពិបាកក្នុងការផ្លាស់ប្តូរ សន្លឹកឆ្នោតខ្លាំងណាស់។ដោយប្រទេសជាច្រើន មិនគាំទ្រ​អាមេរិកទទួលស្គល់តំបន់ជេរ៉ូសាឡឹមជារបស់អីស្រាអែលនោះឡើយ ។ ពិភពលោកទាំងមូលបានដឹងច្បាស់ថា ដែនដីនោះជារដ្ឋធានីរបស់ប៉ាឡេស្ទីនដែលអីស្រាអែល គ្រប់គ្រង។ កន្លងមកប្រទេសកាន់សាសនាអិស្លាម​៥៧ប្រទេសបានជួបប្រជុំគ្នានៅទីក្រុងអីស្តានបូលប្រទេសតួគី ដោយគាំទ្រ ជេរ៉ូសាឡឹមជារដ្ឋធានីរបស់ប៉ាឡឹស្ទីន។

តាមតួលេខរបស់ អង្គការផ្តល់ជំនួយរបស់រដ្ឋាភិបាលអាមេរិក USAID បានឲ្យដឹងថា នៅក្នុងឆ្នាំ​២០១៦ អាមេរិកបានផ្តល់ជំនួយ​ជាទឹកប្រាក់​១៣ពាន់លានដុល្លារដល់ប្រទេសតំបន់ អាហ្វ្រិក លើវិស័យសេដ្ឋកិច្ចនិងយោធា។ ផ្តល់ជំនួយទឹកប្រាក់​១,៦ពាន់លានដុល្លារដល់ តំបន់អាស៊ាន ។ ១៣ពាន់លានដុល្លារដល់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ។៦,៧ពាន់លានដុល្លារ​ដល់ប្រទេសអាស៊ីខាងត្បូង និងអាស៊ីភាគកណ្តាល​។១,៥ពាន់លានដុលលារដល់ប្រទេសតំបន់អឺរ៉ុប …។

សកម្មភាពគំរាមកាត់ជំនួយរបស់ប្រធានាធិបតីអាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំង ហើយមិនសមជាប្រទេសមហាអំណាចនោះឡើយ។តំណាងប្រទេសជាសមាជិកនៅក្នុងអង្គការសហប្រជាជាតិមានសិទ្ធពេញលេញនៅក្នុងការសម្រេច គាំទ្រឬមិនគាំទ្រ ដោយអាមេរិក មិនអាចដាក់គំនៀបបែបនេះបានឡើយ។

ពាក់ព័ន្ធនិងវិបត្តិនៅមជ្ឈឹមបូព៌ា ជំហរ របស់រុស្ស៊ី ស្តីពីជម្លោះរវាងប្រទេស អ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយជំរុញឱ្យមិនចាត់ វិធានការណាមួយ ដែលអាចនាំឱ្យមានភាពតានតឹងឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ បានឲ្យដឹងថា រុស្ស៊ីមិនអាចដោះស្រាយទំនាស់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានទេ ក៏ប៉ុន្តែរុស្ស៊ី និងសហរដ្ឋអាមេរិកអាចបន្ត ជំនួយតាមរយៈការបន្តគោល នយោបាយដ៏ល្បីល្បាញរបស់ខ្លួន និងទំនាក់ទំនងទ្វេភាគី រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ក្របខ័ណ្ឌនៃទម្រង់ពហុភាគី។ នេះបើតាមលោក “Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់អ្នកយក ព័ត៌មាន ដោយលោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចដោះស្រាយ បញ្ហានេះសម្រាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានឡើយ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរពូទីន ក៏មិនបានកំណត់ពេលវេលា កិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំ អ៊ីស្រាអែល និងប៉ាឡេស្ទីនរហូតដល់ ចុងឆ្នាំនេះទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print