ចំនួនពលរដ្ឋជប៉ុនធ្លាក់ចុះជាប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ​២០១៧

ចែករំលែក៖

ចំនួនទារកកើតមកនៅក្នុងប្រទេសជប៉ុនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល​១០០ឆ្នាំកន្លងមក ជាមួយគ្នានេះចំនួនអ្នករៀបការក៏ថយចុះផងដែរ នៅក្នុងឆ្នាំ​២០១៧ គឺជាក្តីបារម្ភបំផុត ដល់រដ្ឋាភិបាលជប៉ុន ។ បើគ្មានវិធានការទប់ស្កាត់ទេនោះ ពលរដ្ឋជប៉ុននឹងត្រូវផុតពូជពីផែនដីនេះនាពេលអនាគត់។ ក្នុងពេលអ្នកស្លាប់ច្រើន និងទារកកើតមកតិច។
ចំនួនពលរដ្ឋជប៉ុន កាន់តែចាស់ គឺជាក្តីបារម្ភបំផុត របស់រដ្ឋាភិបាលជាច្រើនឆ្នាំកន្លមក ។ បញ្ហា ប្រឈមមុខរបស់រដ្ឋាភិបាល ក្រោយពេលទទួលបានរបាយការណ៍ស្តីពីទារកកើតមកនៅក្នុងឆ្នាំ​២០១៧ថយចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេល​ជាង ១០០ឆ្នាំកន្លងមកនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។
តាមការវាយតម្លៃ ចំនួនពលរដ្ឋជប៉ុន និងថយចុះពី​១២៦លាននាក់ នៅសល់តែ ៨៨លាននាក់នៅក្នុងឆ្នាំ​២០៦៥ និង នៅសល់តែ ៥១លាននាក់នៅឆ្នាំ​២១១៥។
សារព័ត៌មាន​ Financial Times ដកស្រង់ប្រភពព័ត៌មានពី ក្រសួងសុខាភិបាល ជប៉ុនបានប្រកាសឲ្យដឹងថា​ មានទារក សរុប​៩៤១ពាន់នាក់កើតមកនៅក្នុងឆ្នាំ ២០១៧នេះ ។ នៅក្នុងឆ្នាំមុនៗគឺមានទារកកើតមករហូតដល់ ២,៧លាននាក់ ក្នុងមួយឆ្នាំគិតចាប់តាំងពីសង្គ្រាមលោកលើកទី​២មកទល់ពេលនេះ។
នៅក្នុងប្រទេសជប៉ុន ចំនួនទារកដែលស្ត្រីកើតមក មានតិចជាង​ គេបង្អស់លើពិភពលោក បន្ទាប់ពីកូរ៉េខាងត្បូង បើគិតមធ្យម ស្ត្រីម្នាក់ៗកើតកូនបានតែ ១,៤៤នាក់ប៉ុណ្ណោះ ។ ចំណែកលំដាប់ទី​១គឺកូរ៉េខាងត្បូង​១,១៧។ អាមេរិកមាន​១,៨២ និងបារាំង ១,៩៦នាក់។
ផ្ទុយនិងទារកកើតមក នៅក្នុងឆ្នាំ​២០១៧មាន​មនុស្សចាស់កើនឡើងរហូតដល់ទៅ​៣ភាគរយ ។ ក្រៅពីនេះពលរដ្ឋដែលពេញវ័យរៀបការ បានសម្រេចរៀបការនិងគ្នាតិចជាង ឆ្នាំមុនៗទាំងអស់ ដែលជាការរួមចំណែក ធ្វើឲ្យទារកកើតតិចនៅក្នុងប្រទេសនេះ។
កត្តាមួយទៀតដែលរួមចំណែកធ្វើឲ្យចំនួនពលរដ្ឋធ្លាក់ចុះនោះគឺ តុក្កតាសិច ដែលអាចធ្វើឲ្យមនុស្សត្រូវផុតពូជពីផែនដីនេះ បន្តឹចម្តងៗ មិនចាញអាវុធប្រល័យលោកឡើយ ដោយគ្រាន់តែប្រើរយៈពេលយូ។
សាស្ត្រាចារ្យ​ Kathleen Richardson ​អ្នកបង្កើតយុទ្ធនាការប្រឆាំងនិង តុក្កតាសិច​ បានថ្លែងសន្តរកថា​នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី​ ស្នេហានិងផ្លូវភេទជាមួយតុក្កតាសិច​នៅទីក្រុងឡុងដុងប្រទេសអង់គ្លេស។ នៅក្នុងសន្តរកថារយៈពេល​២៥នាទី នាង Richardson ​ធ្វើឲ្យអ្នកស្តាប់តក់ស្លុតយ៉ាងខ្លាំង​ ទៅលើការប្រឆាំងរបស់នាងទៅលើ តុក្កតាសិច​។ នាងបានបញ្ជាក់ថា បុរស ៗបានបញ្ចប់ជីវិតរបស់ខ្លួន​។ នាងបញ្ជាក់ទៀតថា តុក្កតាដែលមានរូបរាងដូចមនុស្សស្រី និងកុមារ គួតែត្រូវហាមប្រាំ គឺជាសកម្មភាពមើលងាយដល់ស្ត្រីភេទ និងកុមារី ទុកដូចជារបស់ប្រើប្រាស់គ្មានតម្លៃ។
នាង Kathleen Richardson ​បានបញ្ជាក់ទៀតថា​ ចាំបាច់ត្រូវតែលុបចោលនៅតុក្កតាសិច​ជាបន្ទាន់ ដើម្បីបន្តជិវិតមនុស្ស នៅថ្ងៃអនាគត។

បច្ចុប្បន្ន មានមនុស្សប្រុសស្រីជាច្រើន​បានប្រើប្រាស់​តុក្កតាសិចជាដៃគូររបស់នៅ​ក្នុងជីវិត​ ដោយមិនគិតដល់ ការយកប្តីប្រពន្ធ ឬបង្កើតកូនចៅបន្តនោះឡើយ។ ដោយសារតែសម្ពាធការងា​ និងការចំណាយច្រើន អ្នកខ្លះ មិនយកប្តីប្រពន្ធ ឡើយ ដោយយកតុក្កតាសិច មកជំនួសវិញ ។ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃចំនួនពលរដ្ឋនៅលើពិភពលោកនាពេលងនាគត់៕

...

ដោយ៖មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print