ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូរបស់ខ្លួនបើកយ៉ាងលឿនទៅបុកឆ្កែខណៈកំពុងតែដើរតាមផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវក្រាលកៅស៊ូ នៅមុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅសង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខ ញ ២៣០២ ភព១ ជិះតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ដោយបើក្នុងល្បឿនយ៉ាងលឿន ដោយស្ថានភាពស្រវឹងផងនៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែបានរត់កាត់ ក៏បុកពេញមួយទំហឹងតែម្តង បណ្តាលអោយម៉ូតូដួល ហើយជនរងគ្រោះបានបោកទៅនឹងផ្លូវហូរឈាម និងសន្លប់ស្តូកស្តឹងតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ងឆ្នាំង ៕
ដោយ៖ ចន្ថា