​វង់​អាប៉ោង​២​កន្លែង​ បើក​លេង​នៅ​តំបន់​អង្គរ​មិន​រំខាន​ដល់​សមត្ថកិច្ច

ចែករំលែក៖

​ខេត្តសៀមរាប​៖​ វង់ល្បែង​ស៊ីសង​ អាប៉ោង​ ចំនួន​២​កន្លែង​ បើក​លេង​ ចំហរ​ នៅ​ក្រុង​សៀមរាប​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ ពាក់​ព័​ន្ទ​ នៅ​មិន​ទាន់​ បង្ក្រាប​ នៅឡើយ​ទេ​ ធ្វើ​ឲ្យ​ ម្ចាស់​ទីតាំង​ វង់ល្បែង​ ទាំង​២​ខាងលើ​ សប្បាយ​ ប្រមូល​លុយ​ ពីរ​អ្នក​ចាក់​ យ៉ាង​ក្រអឺតក្រទម ​។​

sew (1)

​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ វង់ល្បែង​ អាប៉ោង​ ២​កន្លែង​ខាងលើ​ ស្ថិត​នៅ​ ផ្សារ​មណ្ឌល​៣​ ភូមិ​ម​ណ្ដ​ល​៣​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​ខេត្ត​សៀមរ​តាប​ ។​ ដោយ​ទីតាំង​ទី​១​ម្ចាស់​មានឈ្មោះ​តា​ប៊ូល​ ទី​២​ឈ្មោះ​តា​សាន​ បាន​បើក​ដំណើរ​ ជា​ច្រើន​ខែ​ កន្លង​ទៅ​ហើយ​ មិន​ទាន់​ឃើញ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ ណា​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ ​។​

ប្រភព​ពីរ​អ្នក​ចូល​ទៅ​លេង​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ទីតាំង​ ខាងលើ​ បាន​និយាយ​ថា​ ការ​បើក​នេះ​ មិន​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​អនុញាត្តិ​នោះ​ទេ​ តែ​បាន​រត់ការ​បង់ថ្លៃ​សេវា​ការពារ​ ទៅ​ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ទ​អស់ហើយ​ទើប​ដំណើរការ​បាន​ល្អ​ប្រសើរ​ ។​

ប្រភព​បាន​ពីរ​ម្ចាស់​វង់ល្បែង​ខាងលើ​បាន​ ឲ្យ​ដឹង​ថា​ ខ្លួន​គេ​បើក​ល្បែង​អាប៉ោង​នេះ​ គឺ​បាន​ដំណើរ​ ៣​ខែ​មក​ហើយ​ ហើយ​ការ​បើក​នេះ​ក៍​មាន​ ភាគហ៊ុន​ជាមួយ​ច្រើន​គ្នា​រដែរ​។​ពាក់ព័ន្ធ​ករណី​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ពាក់​ព័​ន្ទ​ ខេត្តសៀមរាប​ មេត្តា​ជួយ​ បង្ក្រាប​វង់ល្បែង​ ខាងលើ​នេះ​ផង​ ។​ ពលរដ្ឋ​មាន​ចំ​ង៉​ល់​ថា​ តើ​ភូមិ​ឃុំ​សុវត្ថិភាព​សម្ថ​កិច្ច​យក​ទៅ​ទុក​នៅ​ទីណា​? ៕​

sew

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print