តុលាកាខេត្តកណ្តាលផ្តន្ទាទោសចោរវ៉ៃប្លន់យកទូរស័ព្ឌម្នាក់៣ឆ្នាំ ម្នាក់ទៀតឲរួចខ្លួន

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រធានក្រុុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល​ លោក​ សាយ​ សម្ផស្សសេរី​ នៅព្រឹកថ្ងៃទី០២​ ខែមករា​ ឆ្នាំ២០១៨​ នេះ​ ប្រកាសសាលក្រមឱ្យជនជាប់ចោទម្នាក់រួចផុតពីបទចោទប្រកាន់​ និង​ ផ្តន្ទាទោសជនជាប់​ចោទម្នាក់ទៀត​ ដាក់ពន្ធនាគារបីឆ្នាំ​ ដែលជាកម្រិតអប្បបរមា​ ឬ​ ទាបបំផុត​ ។

ជនជាប់ចោទទាំងពីរនាក់​ ត្រូវបានចោទប្រកាន់ពីបទ”លួចមានស្ថានទម្ងន់ទោសដោយសារការប្រពឹត្តហិង្សា”ប្រព្រឹត្តនៅចំណុចភូមិពោធិ៍រាម្មា​ ឃុំព្រែកស្តី​ ស្រុកកោះធំ​ កាលពីថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៧​ តាមមាត្រា៣៥៣និងមាត្រា​៣៥៧នៃក្រមព្រហ្មទណ្ឌ​ ។

បទល្មើសនេះ​ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ១០ឆ្នាំ​ ។

មន្ត្រីតុលាការ​ ថ្លែង​ថា​ ជនជាប់ចោទ​ឈ្មោះ​ ហាន​ ហៃ​ អាយុ១៧ឆ្នាំ​ ត្រូវបានតុលាការលើកលែងការចោទប្រកាន់​  ។​ ចំណែកឈ្មោះ​ តេង​ គាន​ អាយុ២១ឆ្នាំ​ ត្រូវបានផ្តន្ទាទោសបីឆ្នាំ​ ។

មន្ត្រីតុលាការ​ ដដែលបន្តថា​ មូលហេតុនៃការលើកលែងការចោទប្រកាន់នេះ​ ដោយសារជនជាប់ចោទឈ្មោះ​ ហាន​ ហៃ​ ពុំមានការជាប់ពាក់ព័ន្ធ​ និង​ ដោយសារព្យសកម្មនៃបទល្មើសមានទំហំតិចតួច​ ទើបផ្តន្ទាទោសត្រឹមកម្រិតទាបបែបនេះ​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print