ដើមឆ្នាំ​២០១៨ ក្រុមហាម៉ាស់នៅកាហ្សា​បន្តបាញ់រ៉ុក្កែតទៅលើប្រទេសអីស្រអែល

ចែករំលែក៖

មន្ត្រីយោធាអុីស្រាអែលបានឲ្យដឹងថា​ក្រុមឧទ្ទាម នៅកាហ្សា បានបាញ់រ៉ុក្កែត​ទៅលើទីតាំងនៅភាគខាងជើងប្រទេសអីស្រាអែល កាលពីថ្ងៃទី​១ខែមករាឆ្នាំ​២០១៨។
អ្នកនាំពាក្យកម្លាំងទាហានអីស្រាអែលបានឲ្យដឹងថា​«មានមីស៊ីលបាញ់ចេញពីកាហ្សាទៅកាន់អីស្រាអែល ។ រ៉ុក្កែតនោះបានធ្លាក់នៅក្នុងតំបន់​ស្ថិតនៅ​វាលរហោដ្ឋាន​ Negev ប៉ុន្តែមិនបង្ករឲ្យមានការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនោះឡើយ។
ចំនួនរ៉ុក្កែត​បាញ់ចេញពីកាហ្សាទៅកាន់​អីស្រាអែលកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាលត្រាំប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹមជារដ្ឋធានីអីស្រាអែល កាលពីថ្ងៃទី ៦ខែធ្នូឆ្នាំ​២០១៧។ ជាមួយគ្នានោះអីស្រាអែលក៏បានបើកការវាយប្រហារទៅលើកាហ្សាវិញ បណ្តាលឲ្យមានអ្នកស្លាប់​១៣នាក់​និងរាប់សិបនាក់រងរបួស​។
ការដែលប្រធានាធិបតីអាមេរិកដូណាលត្រាំ​ប្រកាសទទួលស្គាល់​តំបន់ជេរ៉ូសាឡឹម ជារដ្ឋធានីអីស្រាអែល បានធ្វើឲ្យផ្លាស់ប្តូរគោលនយោបាយ ជាច្រើនទស្សវត្សរបស់អាមេរិក​។ តំបន់ជេរ៉ូសាឡឹមត្រូវបានដោះស្រាយតាមរយៈកិច្ចពិភាក្សារវាងអីស្រាអែលនិងប៉ាឡេស្ទីន ដោយភាគីផ្សេងមិនអាច ប្រកាសទទួលស្គាល់នោះឡើយ។
សកម្មភាពរបស់សេតវិមាន រងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសនៅក្នុងតំបន់ ពិសេសគឺប្រទេសកាន់សាសនាអិស្លាម​។ ប្រទេសជាច្រើន​ចាត់ទុកការសម្រេចរបស់លោកត្រាំគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់នេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print