បាតុកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអីរ៉ង ដើម្បីប្រឆាំងនិងរដ្ឋាភិបាល ក្នុងពេលដែលភាពក្រីក្រនិង គ្មានការងាធ្វើកាន់តែច្រើន នៅក្នុងប្រទេសនេះ។
បណ្តាញទូរទស្សជាតិអីរ៉ង់ បានផ្សាយថា៖ នៅថ្ងៃដំបូងក្នុងឆ្នាំ២០១៨ មានមនុស្សស្លាប់ ១២នាក់ នៅក្នុងមហាបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ។ ជនរងគ្រោះ១០នាក់ស្លាប់នៅពេលប៉ះទង្គិចជាមួយប៉ូលិស និង២នាក់ទៀតនៅមន្ទីពេទ្យ ។
សារព័ត៌មាន AP បានផ្សាយថា «បាតុករមួយចំនួន មានអាវុធ ដោយប៉ុនប៉ងវាយប្រហារទៅលើទីតាំងប៉ូលិស និងយោធានៅក្នុងប្រទេសនេះ ទើប កម្លាំងទាហានវាយប្រហារតបតវិញ»។ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយក្រោយពេលតំណាងរាស្ត្រអីរ៉ង់លោក Hedayatollah Khademi បានឲ្យដឹងថា៖ មានមនុស្ស ៤នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិស ។ លោកបន្តទៀតថា ៖មានមនុស្ស២នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យ ស្ថិតនៅទីក្រុង Izeh ។
ប្រធានាធិបតីអីរ៉ង់ លោក ហាសសានរ៉ូហានី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ទៅកាន់ពលរដ្ឋដើម្បីជួយកាត់បន្ថយភាពតានតឹង ក្រោយពេលមានមនុស្សជាច្រើនស្លាប់។ លោក រ៉ូហានីបានបញ្ជាក់ថា៖ ពលរដ្ឋមានសិទ្ធ បញ្ចេញមតិរបស់ខ្លួន និងសម្តែងការខកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្តែត្រូវរក្សាការអត់ធ្មត់ បញ្ចៀសអំពោះហឹង្សា។
ពាក់ព័ន្ធនិងស្ថានភាពខាងលើ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានវិភាគជុំវិញការធ្វើបាតុកម្មនៅក្នុងប្រទេសអីរ៉ង់ ដោយលោកត្រាំបានបញ្ជាក់ថា«នៅទីបំផុតពលរដ្ឋអីរ៉ង់ មានភាពយល់ដឹងនឹងឆ្លាតវៃជាងមុន»។ លោកត្រាំបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន និងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការបំពានសិទ្ធមនុស្សនៅក្នុងប្រទេសអីរ៉ង់។
បាតុកម្មចាប់ផ្តើមកើតឡើងនៅទីក្រុង Mashhad ភាគខាងជើងប្រទេសអីរ៉ង នៅពេលដែលមានមនុស្ស ជាច្រើនប្រមូលផ្តុំប្រឆាំងនិងតម្លៃប្រេង ស្បៀងអាហារឡើងថ្លៃ ។ មកទល់ពេលនេះសកម្មភាពធ្វើបាតុកម្មនោះមានមនុស្ស ជាង៥០នាក់ត្រូវបានចាប់ខ្លួន។
ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលប្រធានាធិបតីអាមេរិកលូកដៃចូលក្នុងវិបត្តិនៅក្នុងប្រទេសអីរ៉ង់ នឹងជម្រុញឲ្យបាតុកម្មនឹងអំពើហឹង្សាកាន់តែខ្លាំងឡើង ក្រោយលោកត្រាំប្រកាសតាមដានរាល់សកម្មភាព រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ។
ស្ថានភាពនៅក្នុងប្រទេសអីរ៉ង អាចនឹងឈានទៅរកកន្គងចាស់របស់ស៊ីរី ប្រសិនបើរដ្ឋាភិបាល មិនអាចទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្មនោះទេ។
អ្នកឯកទេសរបស់អីរ៉ង់ ក៏បានលើកឡើងថា ៖គោលដៅរបស់ប្រទេសលោកខាងលិច មានអាមេរិកនិងអីស្រាអែលជាដើម បានចាត់ទុកអីរ៉ង់ជាគោលដៅបន្ទាប់ ពីស៊ីរី អីរ៉ាក់និងអាហ្វហ្គានិស្ថាន ក្នុងការកម្ចាត់មេដឹកនាំដែលប្រឆាំងនិងអាមេរិក៕
ដោយ៖ មែវ សាធី