ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងពីការអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញ ។ សម្តេចក៏ឆ្លៀតពេលឡើងលើអគារវឌ្ឍនៈមើលជាក់ស្តែងថែមទៀត។ ក្នុងនោះសម្តេចបានបញ្ជាក់ថា៖ រូបថតនេះគឺខ្ញុំឡើងទៅលើអគារវឌ្ឍនៈមើលពីការអភិវឌ្ឍន៍នៃរាជធានីភ្នំពេញ។
ខ្ញុំ និងបងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេស គឺបានឃើញច្បាស់ពីការរីកចម្រើនពិតប្រាកដរបស់កម្ពុជា។ ប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខលឿនជានិច្ច ព្រោះយើងមានអ្នកធ្វើពិតប្រាកដ ច្រើនជាងអ្នកអង្គុយថា និងអ្នកមើលកម្ពុជាបញ្ច្រស់ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បន្តថា៖ ថ្ងៃទី ៥ មករា ២០១៨ នេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំរបស់ខ្ញុំផងដែរ។ សូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរខ្ញុំ និងភរិយាជាទីស្រឡាញ់បំផុតរបស់ខ្ញុំ នៅក្នុងថ្ងៃដ៏ពិសេសបំផុតរបស់ខ្ញុំថ្ងៃនេះ! ៕
ដោយ៖ សុខ ខេមរា