អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវនៅយប់ថ្ងៃ១០មករានេះ នឹងមានការចល័តយុទ្ធោបករណ៍យោធា មួយ ចំនួនទៅកាន់កោះពេជ្រ ដើម្បីតាំងពិព័រណ៏ សុំប្រជា ពលរដ្ឋកុំមានការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានជូនដំណឹងថា នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ នឹងមានការចល័តយុទ្ធោ បករណ៍ នៃកងយោធពលខេមរភូមិន្ទមួយចំនួនទៅកាន់មជ្ឈមណ្ឌលមណ្ឌលកោះពេជ្រ ដើម្បីដាក់តាំងពិព័រណ៍ បង្ហាញដល់សាធារណជន ។ សាលារាជធានីភ្នំពេញ បានសុំឲ្យប្រជាពលរដ្ឋទាំងអស់កុំមាន ការភ្ញាក់ផ្អើលចំពោះការចល័តយុទ្ធោបករណ៍ទាំងអស់នោះ ។ នេះបើយោងតាមលិខិតជូន ដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះហត្ថលេ ខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី ០៨ មករា ឆ្នាំ២០១៨ ។
ការចល័តយុទ្ធោបករណ៍ទាំងអស់នេះ គឺដើម្បីយកទៅតាំងពិព័រណ៍ក្នុងឱកាសដែលកងយោធពលខេមរភូមិន្ទរៀ បចំ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ។
បើតាមការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ការចល័តយុទ្ធោបករណ៍នេះចែកចេញជាពីគោលដៅ។ ក្នុងនោះមួយគោលដៅ នឹងធ្វើចេញពីកងពលតូចថ្មើរជើងលេខ៧០ ក្នុងខណ្ឌពោធិ៍សែនជ័យ កាត់លើកំណាត់ផ្លូវជាតិ លេខ៣ ផ្លូវវេងស្រេង មហាវិថីម៉ៅសេទុង ឆ្ពោះមកវិថី សម្តេចសុធារស ហើយឆ្លងទៅមជ្ឈមណ្ឌលកោះពេជ្រ។
ដោយឡែកមួយគោលដៅទៀត គឺចល័តចេញពីទីបញ្ជាការដ្ឋានកងអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឆ្លង កាត់តាមផ្លូវជាតិលេខ២១ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅមហា វិថីព្រះនរោត្តម ហើយឆ្ពោះទៅវិថីសម្តេចសុធារស រួចបន្តទៅមជ្ឈមណ្ឌលកោះពេជ្រ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print