ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង១និង៣៩នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឯអូត ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខេត្តត្បូងឃ្មុំសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលបានអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងឃាតកម្ម នឹងបញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទឈ្មោះគង់ គាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឯអូត ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ។
សមត្ថកិច្ចបន្តថា ការចាប់ខ្លួនយោងតាមដីកាលេខ៣១៣ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ ចេញដោយលោក សោ សុតា ចៅក្រមស៊ីបសួរសាលាដំបូងខេត្តកំពង់ចាម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅភូមិព្រៃកំពែង ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីបទប៉ុនប៉ងឃាតកម្ម ។
បច្ចុប្បន្នជនត្រូវចោទត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ផងដែរថា រឿងហេតុខាងលើបានកើតឡើងតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺសម័យលោកឧត្តមសេនីយ៏ នួន សាមិន នៅជាស្នងការ បន្ទាប់មកលោកឧត្តមសេនីយ៏ត្រី
ឆាយគឹមសុន ជាស្នងការ បន្ទាប់មកទៀតលោកឧត្តមសេនីយ៏ទោ បែន រ័ត្នជាស្នងការ និងបច្ចុប្បន្នជាស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៏ត្រី ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាមបច្ចុប្បន្ន ហើយជនល្មើសបានរស់នៅក្រៅសំណាញ់ច្បាប់អស់រយះពេល៧ឆ្នាំ៕វណ្ណៈ