ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថានឹងមានភ្លៀង​កក់ខែធ្លា​ក់នៅ​ចុង​សប្ដាហ៍​នេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ឲ្យដឹងថា ចាប់ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ កម្ពុជា នឹងមានភ្លៀងកក់ខែ ដោយ​ទទួល​ខ្យល់បោកបក់​មកពី​ទិសខាងកើត (មកពី​សមុទ្រ​ចិន​ខាងត្បូង)។ បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា កម្ពុជា បាន និង​កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន។
តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា កម្ពុជានឹងមាន​ភ្លៀង​កក់ខែ ចាប់ពី​ថ្ងៃ​សុក្រ ទី១៩ ដល់​ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨នេះ ពិសេស​បណ្ដា​ខេត្ត​ប៉ែក​ខាងកើត ជាប់​ប្រទេស​វៀតណាម និង​បណ្ដា​រាជធានី-ខេត្ត​នៅ​ភាគខាងត្បូង រួមមាន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកំពត ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print