ស្រ្ដីម្នាក់បើករថយន្តម៉ាកRANGE ROVERជ្រុលទៅម៉ូតូហុងដាc125បណ្ដាលអោយបុរស២នាក់ បានរងរបួសធ្ងន់
ភ្នំពេញ៖ យុវជន២នាក់ ខណះជិះម៉ូតូលឿនបំពានភ្លើងស្តុបក្រហម ហើយត្រូវបានស្ត្រីម្នាក់បើករថយន្ត មួយគ្រឿងម៉ាកRANGE ROVER មកបុកពីចំហៀងពេញទំហឹង បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃនេះ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៤៨៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ បើករថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2772 រួចនិងមានមិត្តភ័ក្រម្នាក់ទៀតរួមដំណើជាមួយ បើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ខាងលើមានស្តុប ដោយសារតែអទិភាពភ្លើងខៀវ ទើបបន្តដំណើរទៅមុខទៀត ភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដា125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1B-5750 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្តុបក្រហម ហើយក៏រថយន្តខាងលើបុកពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាតដំណំ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ស រស្មី