សម្តេចក្រឡាហោម ជំរុញឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលសាធារណៈទាំងអស់ មិនត្រូវពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ

ចែករំលែក៖

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង គាំទ្រជំរុញឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់អនុវត្តគោលនយោបាយរដ្ឋបាលសាធារណ ឲ្យមានប្រសិទ្ធភាព ដោយមិនត្រូវពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ ផែនការសកម្មភាពឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នាសាលមហោស្របចតុមុខ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងមានជាស្ថាប័នផ្តល់សេវារដ្ឋបាលសាធារណទាំងអស់ ត្រូវរក្សានូវគុណតម្លៃរបស់ខ្លួន ដែលមិនត្រូវគិតអំពីនិន្នាការនយោបាយឡើយ ព្រោះថានេះជាកាតព្វកិច្ចដែលត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋទូទៅ ដែលជាកត្តាធ្វើឲ្យសង្គមកម្ពុជា កាន់តែរីកចម្រើន។

ចឹងហើយយើងចង់ឲ្យរដ្ឋបាលសាធារណនេះ វាឋិតឋេររហូតហើយកាត់តែរឹងមាំ ពីព្រោះជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ ឯអ្នកនយោបាយជារឿងអ្នកនយោបាយ ប៉ុន្តែគឺរដ្ឋបាលសាធារណនេះ គឺត្រូវតែធ្វើមេចឲ្យមាននិរន្តភាព បើសិនយើងធ្វើបានសង្គមបែបនេះ នឹងមានការរីកចំម្រើន ព្រោះរបបនយោបាយ រដ្ឋធម្មនុញ្ញយើងបានចែងច្បាស់ហើយថា មិនអាចអ្នកណា ទៅកែទៅប៉ះពាល់បានរបបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ ត្រូវតែប្រកាន់របបនឹង ហើយនឹងមាត្រាដែលចែងអំពីព្រះមហាក្សត្រ គឺមានពីរចំណុច ដែលមិនអាចមានអ្នកណាអាចប៉ះបាន ប៉ុន្តែ របបរដ្ឋបាលសាធារណនេះ គឺចាំបាច់គឺរក្សា និងពង្រឹងរដ្ឋបាលនេះ ដើម្បីឲ្យរដ្ឋបាលនេះ វាបន្តកិច្ចការងាររបស់ខ្លួនបន្តទៀត។ សម្ដេចបន្តថា ការពង្រឹងសេវារដ្ឋបាលសាធារណ គឺជាយន្តកាលដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត។

សម្តេច បានលើកឡើងដែរថា បានចាប់ផ្តើមស្តារវិស័យរដ្ឋបាលសាធារណឡើងវិញពីចំណុចសូន្យ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យមក ដែលបានបំផ្លាញចោលទាំងស្រុងលើគ្រប់វិស័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print