អាមេរិកកំពុងតែធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុងភាពឯកោបើលុបកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់

ចែករំលែក៖

ប្រធានាធិបតីអាមេរិកនឹងប្រកាស ថាតើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ ដែលបានចុះហត្ថលេខារវាងអុីរ៉ង់ នឹងប្រទេស៥+១ កាលពីឆ្នាំ២០១៥ ឬ យ៉ាងណា?

ក្រុមអ្នកវិភាគលើកឡើងថា ប្រសិន បើអុីរ៉ង់ដកខ្លួនចេញនោះគឺជាការសម្រេចដែលមានលទ្ធផលអវិជ្ជមាន ចំពោះទឹក ដីអាមេរិក ច្រើនជាងអុីរ៉ង់គឺអាមេរិកស្ថិតនៅឯកោលើពិភពលោក។

កាលពីឆ្នាំ២០១៥ គឺក្រោយរយៈពេល ជាងមួយទសវត្សនៃកិច្ចពិភាក្សាយ៉ាង លំបាក ទីបំផុតអុីរ៉ង់ និងប្រទេស៥បូក១ ដែលមានអាមេរិក អង់គ្លេស បារាំងរុស្ស៊ី ចិននិងអាល្លឺម៉ង់ បានចុះហត្ថលេខាជា ប្រវត្តិសាស្ត្រ ស្តីពីកម្មវិធីបរមាណូរបស់ អុីរ៉ង់ ក្នុងនោះអុីរ៉ង់បានផ្អាកសកម្មភាពកម្មវិធីបរមាណូដោះដូរនឹងការបញ្ចប់ទណ្ឌកម្មដឹកជញ្ជូនដល់អុីរ៉ង់។

ការលុបកិច្ចព្រមព្រៀងបរមាណូជា មួយអុីរ៉ង់គឺជាលទ្ធផល ជោគជ័យរបស់ ប្រធានាធិបតីអូបាម៉ា។ ប៉ុន្តែក្រោយពេលឡើងកាន់អំណាចប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងលុបកិច្ចព្រមព្រៀងអន្តរជាតិជាមួយអុីរ៉ង់ បើទោះបីមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលមានរដ្ឋមន្ត្រីការពារជាតិ Jim Mattis រដ្ឋមន្ត្រីការបរទេស លោក Rex Tillerson បានខិតខំរារាំងក្តី។

បញ្ហាខាងលើកាន់តែតានតឹង ក្រោយពេលដែលប្រទេសតំបន់អឺរ៉ុបដែលជា ប្រទេសបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងនោះ បានកោះប្រជុំមន្ត្រីការបរទេស៣ប្រទេស គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់រួមជាមួយរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Mohammad JavadZarif ក្នុងពេលដែលលោកបំពេញទស្សកិច្ចទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក។

ក្រុមអ្នកវិភាគបានលើកឡើងថា ប្រធា នាធិបតី ដូណាល់ ត្រាំ ចង់អនុវត្តនូវការ សន្យាកាលពីពេលឃោសនាបោះឆ្នោត ថានឹងលុបកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់។

ប្រសិនបើអាមេរិកលុបកិច្ចព្រមព្រៀងជាមួយអុីរ៉ង់ នោះ អាមេរិកនឹងស្ថិតនៅឯកោ ហើយសម្ពន្ធមិត្តនៅអឺរ៉ុប អស់ទំនុកចិត្ត លើអាមេរិក។ លោក David Rothkopf អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ Johns Hopkins បានបញ្ជាក់ថា នៅពេលនេះ ប្រទេសដែលបានចុះហត្ថ លេខា មាន ចិន រុស្ស៊ី និងប្រទេសអឺរ៉ុប ទាំង៣ មិនមានហេតុផលអ្វីត្រូវលុបកិច្ច ព្រមព្រៀងនោះឡើយ។

បើកិច្ចព្រមព្រៀងខាងលើត្រូវបានលុបចោលនោះ តំបន់មជ្ឈិមនឹងធ្លាក់នៅក្នុង ភាពចលាចលកាន់តែខ្លាំងឡើង ដោយ សារតែការប្រឈមមុខរវាងអាមេរិក នឹង អុីរ៉ង់។

គួរបញ្ជាក់ថា អុីរ៉ង់ជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ នៅតំបន់មជ្ឈិមបូព៌ា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print