ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបរិបូរណ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២ ក្នុងពេលដែក្រុមជនសង្ស័យបានធ្វើសកម្មភពាចែកចាយ និង រក្សាទុកថ្នាំញៀនខុសច្បាប់នៅ ភូមិស្វាយគយ និង ភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ជិត១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ។
កម្លាំងកងរាជអាវុធហត្ថដែលស្ថិតក្នុងប្រតិបត្តិការនេះ បានអោយដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួននោះ ម្នាក់ឈ្មោះ សុះ លី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិចុងខ្លុង ឃុំអូរសន្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់ និង ម្នាក់ទៀត ឈ្មោះ ឈ្មោះ អ៊ីង អ៊ីគុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ធំ ១កញ្ចប់និងតូច ២កញ្ចប់ ម៉ូតូ១គ្រឿង និង ទូរស័ព្ទដៃ២គ្រឿង ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលបង្ក្រាប កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាជ្រាវពីមុខសញ្ញាក្រុមជនសង្ស័យ ដោយបានសហការជាមួយនិងប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ។ នៅពេលដែលក្រុជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាព ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់កម្លាំងកងរាជអាវុធហត្ថបានចុះព័ទ្ធចាប់បានភ្លាមៗតែម្តង ។
នៅពេលនេះក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា