សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​២​ក្នុង​សង្កាត់​តែ​មួយ​ករណី​ផ្សេង​គ្នា

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ក្នុង​ករណី​ផ្សេង​គ្នា​ពី​បទ​លួច​ម៉ូតូ​ក្នុង​សង្កាត់​តែ​មួយ​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥ ​។​

IMG-20151028-WA0068

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៤​ ថ្ងែ​ទី​២៧​ ខែតុលា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ ប៉ូ​តេ​ រដ្ឋ​ណា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រែក​តា​ព្រឹ​ង​ ឃុំ​ស​ត្បូ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ខ​.​ម​ ៩១៦៨​រប​សជន​រង​គ្រោះ​ដែល​មានឈ្មោះ​ន​ន​ លី​តូ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​យោធា​ភូមិភាគ​៣​ស្នាក់​នៅផ្ទះ​លេខ​៦១​ផ្លូវលំ​ក្រុម​២​ភូមិ​បូ​រី​១០០​ខ្នង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​ការ​អោយ​ដឹង​ពី​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ វេលា​ម៉ោង​១៤​ ខ្លួន​បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោយ​ផ្ទះ​ ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​ជនសង្ស័យ​បាន​ដើរមក​យក​ដែក​ឆ្កិះ​សោក​ម៉ូតូ​បញ្ឆេះ​តែ​ម៉ូតូ​មិន​ឆេះ​ ក៏​បណ្តើ​ចេញ​ ពេល​នោះ​ខ្លួន​គេ​(​ជន​រង​គ្រោះ​)​ក៏​ដេញ​តាម​ចាប់​បាន​ជនសង្ស័យ​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​តែ​ម្តង​ ។​

​ដោយឡែក​ករណី​ទី​២​ជនសង្ស័យ​មាន​ ឈ្មោះ​ឡេ​ង​ ហ៊ា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ម្តុំ​ភូមិ​ត្រពាំង​ឈូក​ ស​ង្លា​ត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច​ ព​ណ៍​ស​ បិទ​ស្គុ​ត​ ព​ណ៍​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FF​ 8344​ របស់​ជ​នេ​ង​គ្រោះ​ឈ្មោះ​ ផាត់​ លាង​ហេង​ ភេទ​ប្រុស​ ស្នាក់​នៅ​ក្រុម​១០​ ភូមិ​ត្រ​ពាំ​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ដើមបណ្តឹង​បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២០​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿ​ម៉ា​កនិច​ខាងលើ​ ចូល​ទៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ កន្លែង​ហ្គេ​ម​បាញ់​ត្រី​ ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រៅ​ ហើយ​បាន​ទុក​កូនសោ​ម៉ូតូ​នៅ​លើ​ទូ​ហ្គេ​ម​ ពេល​នោះ​ជនសង្ស័យ​បាន​លួច​យក​សោរ​ចាក់​ជិះ​គេចខ្លួន​បាត់​ ពេល​នោះ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ហើយ​នាំ​គ្នា​ជិះ​ដើរ​ក​ ក៏​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ចត​នៅ​មុខ​ម៉ាត​ម្តុំ​ផ្សារ​អូរ​ឫស្សី​ បាន​នាំ​គ្នា​ចាំ​មើល​ពេល​នោះ​ ជនសង្ស័យ​ក៏​ចេញ​មក​ប្រុង​ឡើង​ជិះ​ម៉ូតូ​ ក៏​ត្រូវ​ជន​រង​គ្រោះ​ចាប់​យក​មក​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕​

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print