CRV​ ព្រលះ​ជាមួយ​រ៉ឺ​ម៉ក​ដឹក​ត្រី​របួសធ្ងន់​និង​ស្រាល​ទាំង​២​នាក់​ប្តី​ប្រពន្ធ

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់​រីឯ​បុរស​ជា​ប្តី​ត្រូវ​រង​របួសស្រាល​ ខណៈ​ដែល​កំពុង​បើក​រ៉ឺ​ម៉ក​ដឹក​ត្រី​ ត្រូវ​រថយន្ត​CRV​បើក​បុក​ទាំង​កំរោល​បណ្តាល​អោយ​រង​កា​ខួច​ខាត​ទាំងស្រុង​ ចំណែក​២​នាក់​ប្តី​ប្រ​ព​ន្ថ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​ពេទ្យ​ ។

Screenshot (239)

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២​និង​៣៥​នាទី​យប់​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៩​ ខែ​ តុលា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ ឬ​ស្សី​កែវ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ប្តី​ប្រពន្ធ​កំពុង​បើក​រ៉ឺ​ម៉ក​ដឹក​ត្រី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥​ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក​CRV​ ព​ណ៍​ ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2-​ Q-5639​ បើកបរ​ដោយ​ ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ​ ស្រប​ទិស​គ្នា​ រ៉េ​ចង្កូត​មក​បុក​រ៉ឺ​ម៉ក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​រង​របួសធ្ងន់​និង​ស្រាល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ ចំណែក​រ៉ឺ​ម៉ក​ និង​រថយន្ត​បង្ក​រង​ការ​ខូចខាត​យ៉ាងដំណំ​។​

​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ស្ត្រី​ជា​ម្ចាស់​រថយន្ត​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ហើយ​ស្រវឹងស្រា​ជោគ​ជាំ​បាត់បង់​ស្មារតី​ បាត់បង់​ម្ចាស់​ការ​ ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បាន​ដូច្នេះ​ សមត្ថកិច្ច​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​មក​ពី​ភាគី​ខាង​ម្ចាស់​រថយន្ត​ ស្រវឹងស្រា​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ មិន​គោរព​ច្បាប់​ចរាចរណ៍​ទើប​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​។​

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ និង​សម្រួល​ចរាចរណ៍​បញ្ជា​សការ​កកស្ទះ​និង​ទំនាក់ទំនង​ទៅ​ ការិយាល័យ​ចរាចរណ៍​ជើងគោ​កមក​ធ្វើការ​វាសវែង​ស្ទូច​យក​រថយន្ត​បង្កហេតុ​ និង​រ៉ឺ​ម៉​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​

Screenshot (238) Screenshot (236) Screenshot (241) Screenshot (240)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print