កុមារី​អាយុ​៤​ឆ្នាំ​ឈរ​មើល​បងស្រី​មុជទឹក​រអិល​ជើង​ធ្លាក់​ទន្លេ​លង់​ស្លាប់​

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ កុមារី​អាយុ​៤​ឆ្នាំ​ ម្នាក់​បាន​លង់ទឹក​ទន្លេ​ក្រោយ​ផ្ទះ​ស្លាប់​ ខណៈ​ឈរ​មើល​បងស្រី​មុជទឹក​រួច​រអិល​ ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​។​ ករណី​នេះ​បាន​ កើតឡើង​នៅ​ម៉ោង​៣​និង​១៤​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ បឹង​លើ​ ឃុ​*​ំ​ខ្ពប​អា​ទាវ​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​។​

IMG_5224

​សាច់ញាតិ​កុមារី​រង​គ្រោះ​ឱ្យ​ដឹង​ថា​ កុមារី​រង​គ្រោះ​ឈ្មោះ​ ង្វៀ​ង​ កាំ​ធី​យ៉ាង​ អាយុ​៤​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ឪពុក​ ឈ្មោះ​ ង្វៀ​ង​ យ៉ាង​សាង​ អាយុ​២៧​ឆ្នាំ​ មានមុខ​របរ​អ្នកនេសាទ​និង​ម្ដាយ​ឈ្មោះ​ ចូ​វ​ យាំង​សក​ អាយុ​២៣​ឆ្នាំ​ ជា​ជនជាតិ​ វៀតណាម​ មុខរបរ​នេសាទ​ ស្នាក់​នៅ​ ភូមិ​កើតហេតុ​។​ ប្រភព​ពី​សាច់ញាតិ​ បន្ដ​ថា​ គ្រួសារ​កុមារី​រង​គ្រោះ​មានកូន​ ប្រុស​ស្រី​៣​នាក់​ហើយ​កុមារី​ដែល​ស្លាប់​ ជា​កូន​ទី​២​។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​បង​កុមារី​រង​ គ្រោះ​បាន​ទៅ​មុជទឹក​មាត់​ច្រា​*​ំ​ង​ទន្លេ​ ពេល​នោះ​កុមារី​រង​គ្រោះ​បាន​ទៅ​ឈរ​ មើល​ចៃដន្យ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ ទន្លេ​។​ ភ្លាមៗ​នោះ​បងស្រី​កុមារី​រង​គ្រោះ​ បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​និង​អ្នក​នៅ​ក្ន្នុ​ង​ ផ្ទះ​មក​មុជ​រកតែ​ពុំ​ឃើញ​។​ លុះ​ច្រើន​ ម៉ោង​ក្រោយមក​ទើប​អ៊ុំ​កុមារី​រង​គ្រោះ​ ចុះ​មុជ​រាវរក​ឃើញ​តែ​កុមារី​រង​គ្រោះ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ពិនិត្យ​ សាកសព​កុមារី​រង​គ្រោះ​បាន​សន្និដ្ឋាន​ថា​ កុមារី​រង​គ្រោះ​ពិតជា​រអិល​ជើង​ធ្លាក់​ចូល​ ទន្លេ​លង់​ស្លាប់​ពិតមែន​ព្រោះ​នៅ​កន្លែង​ កំពង់ទឹក​ចំណុច​កុមារី​រង​គ្រោះ​ឈរ​មើល​ បងស្រី​មុជទឹក​មាន​ស្នាម​រអិល​ធ្លាក់​ចូល​ ទៅ​ក្នុង​ទន្លេ​។​

​សាកសព​កុមារី​ត្រូវ​បាន​ក្រុម​គ្រួសារ​ រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG_5225

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print