សារព័ត៌មាន AP បានផ្សាយថា៖ នៅថ្ងៃទី២១ខែមករាប្រធាន ក្រុមតារាចំរៀងដ៏ល្បីល្បាញនៅកូរ៉េខាងជើង Moranbong នាង Hyon Song Wol បានទៅដល់កូរ៉េខាងត្បូង ហើយ ដោយឆ្លងកាត់ព្រំដែនដែលមានការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ដើម្បីត្រៀមលក្ខណះ សម្តែង ដ៏កម្រ របស់ ក្រុម Horanbong ដែលនាងដឹកនាំ នៅក្នុងព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវរងានៅទីក្រុង Pyeong Chang 2018 ដែលនឹងធ្វើឡើងនៅដើមខែកុម្ភៈខាងមុខ។
នាង Hyon Song Wol បានបង្ហាញខ្លួននៅតាមកញ្ចក់ទូរទស្សន៍ ផ្សាយផ្ទាល់នៅកូរ៉េខាងត្បូង ដោយនាងត្រូវធ្វើដំណើរឆ្លងកាត់ ហ្វូងមនុស្សនិងអ្នកសារព័ត៌មានជាច្រើនតាមសួរនាង ប៉ុន្តែនាងមិនបានឆ្លើយតប់ទៅនិងអ្នកសារព័ត៌មាននោះឡើយ។ ក្រុមចំរៀង ដែលនាងដឹកនាំនឹងត្រូវសម្តែងនៅទីក្រុង Pyeongchang ក្នុងព្រឹត្តិការណ៍អូឡាំពិក។
នាង Hyon Song Wol ជាប្រធានក្រុមតារាចំរៀងស្រីទាំងអស់របស់កូរ៉េខាងជើង ហើយតារាស្រី ទាំងអស់របស់ក្រុម Moranbong ត្រូវបានជ្រើសរើសដោយផ្ទាល់ របស់មេដឹកនាំគីមជុងអ៊ុន។ មិនតែប៉ុណ្ណោះ នាង Hyon Song Wol ត្រូវបានគេសង្ស័យ និងពាក្យចចាមអារាមថា នាងជាអតីតស្រីស្នេហ៍របស់មេដឹកនាំគីមជុងអ៊ុន។
កាលពីថ្ងៃទី១៩ខែមករា មានព័ត៌មានផ្សាយថា ៖មេដឹកនាំគីមជុងអ៊ុន បានលុបចោលគម្រោង បញ្ចូនក្រុមចំរៀងស្រី Moranbong ទៅកាន់កូរ៉េខាងត្បូង ចូលរួមការប្រគួតកីឡាអូឡាំពិក រដូវរងានៅទីក្រុង Pyeongchang ដែលត្រូវធ្វើឡើងនៅថ្ងៃទី៩រហូតដល់ទី២៥ខែកុម្ភៈ៕