ភ្នំពេញ៖ នៅរសៀលថ្ងៃ១២ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយប្រកបដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដោយជោគជ័យរយៈពេល៤ថ្ងៃកន្លងមក។
នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការបន្តជាមួយ លោករដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ នៃប្រទេសវៀតណាម នៅវិមានសន្តិភាពផងដែរ៕
...
ដោយ៖ សុខ ខេមរា