ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាល៥នាក់ដោយសារដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ

ចែករំលែក៖

ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង និង៥នាក់ទៀតរងរបួស​និង​ធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរ ដោយសារ​រថយន្តបែន​ដឹកដី បុករថយន្ដមួយគ្រឿងទៀត​ដឹក​បង​ប្អូន​ទៅបង់សំណាញ់។

IMG-20151030-WA0008

ហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ ​ខែ​តុលា ​ឆ្នាំ​២០​​​១​៥​​ស្ថិត​នៅ​​លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្ត​សៀម​​​រាប ។

អធិការនគរបាលស្រុកជីក្រែងលោកវរសេនីយទោ តូច សាកល បាននៅព្រឹកថ្ងៃទី៣០ ​ខែ​តុលា​នេះថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារ អ្នកបើកបររថយន្ដបែនដឹក​ដីបើកបរក្នុង​ល្បឿន​​លឿន​ មិនប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនស៊ី ក៍ជ្រុលទៅបុករបងផ្ទះប្រជាព​លរដ្ឋ​​​ និងជ្រុលទៅ​បុក​ឡាន​មួយ​គ្រឿង​ខណៈដល់ចំណុចផ្លូវកោង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។

​លោកបានបន្ដថា ជនរងគ្រោះដែលជិះក្នុងមានគ្នា១០នាក់ ពួកគាត់បំរុងទៅបង់សំណាញ់ ដើម្បី​យកត្រី​ធ្វើម្ហូប ប៉ុន្ដែចៃដនស្រាប់តែរថយន្ដបែនដឹកដីបើកបុកតែម្ដង ។

លោកបន្តទៀតថា ជនរង​គ្រោះ​ដែលស្លាប់មាន​​ឈ្មោះ ជាន ជួន ភេទប្រុសអាយុ១៩ឆ្នាំ​ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប(រួមដំណើរ) ចំណែកអ្នករងរបួសទី១/ឈ្មោះ ផង់ ភាន់ ភេទ​ប្រុស​អា​យុ​៣៦ឆ្នាំអ្នកបើកបរ (របួសធ្ងន់)​រស់នៅភូមិស្ពាន​ត្នោត១ ឃុំស្ពានត្នោត ស្រុកជី​​ក្រែង ខេត្តសៀមរាប បើកបរមក​ពីត្បូង​ទៅជើង ដែលបើករថ​យន្តម៉ាក​TITANពណ៌ខៀវ ពាក់ស្លាកលេខ​កំពង់ធំ 3A-0449​ ទី២/ឈ្មោះ នួន រឿន ភេទប្រុសអាយុ២៩ឆ្នាំ​(របួសធ្ងន់)​ទី៣/ឈ្មោះ គន ភេទប្រុស​អាយុ២៣ឆ្នាំ របួស​ធ្ងន់​ ទី៤/ឈ្មោះ​ រឿន ស្រេង ភេទប្រុសអាយុ​២៩​​ឆ្នាំរបួសស្រាល​និង​ទី៥/ឈ្មោះ ថង ខី ភេទប្រុស​អាយុ​​២២ឆ្នាំ​ របួស​ស្រាល​ អ្នកទាំង៥នាក់​រស់​នៅ​ភូមិ​ស្ពានត្នោត១ ឃុំ​ស្ពានត្នោត ស្រុក​ជីក្រែង ខេត្ត​សៀមរាប ត្រូវបាន​ក្រុម​គ្រួសារ​នាំគ្នាដឹកតាម​រថយន្ត​យកទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​សៀម​រាប។ ​ចំណែកអ្នកបើកបរ​ និងរថយន្ដ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ។ រីឯសាកសព​ត្រូវ​បានសមត្ថកិច្ច​ប្រគល់ឱ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃ​ណី ​។

​បច្ចុប្បន្នសមត្ថកិច្ច ​បានយក​រថ​យន្ត​មករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុកជីក្រែង​ដើម្បីរង​ចាំដោះ​ស្រាយ​តាមផ្លូវច្បាប់ ៕

IMG-20151030-WA0009 IMG-20151030-WA0004 IMG-20151030-WA0005

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print