យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ

ចែករំលែក៖

​ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​បន្ទប់​ក្រោមផ្ទះ​ស្ថិត​ក្នុងភូមិ​រាន​ថ្ម​ ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។​

xx2-600x360

​សព​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ​សុទ្ធ​ សុខ​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​ថ្មី​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ជា​បុ​គ្គ​លោក​ក្រុមហ៊ុនស្រា​បៀរ​មួយ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាន​ដើរ​ចែក​ស្រា​បៀរ​ដល់​ដេប៉ូ​នានា​តាម​ផ្លូវជាតិ​លេខ​2​ ក្នុងស្រុក​កណ្តាលស្ទឹង​។​ ពេល​ចែកចាយ​ស្រា​បៀរ​អស់​ ជន​រង​គ្រោះ​និង​មិត្តភក្ដិ​រួមការ​ងារ​មាន​គ្នា​៤​នាក់​ បាន​បើករថយន្ត​ទៅ​លេង​ផ្ទះ​ឈ្មោះ​ ឆុំ​ ស៊ី​ណាត​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​រាន​ថ្ម​ ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ជា​អ្នក​រួមការ​ងារ​ជាមួយ​គ្នា​។​ ពេល​ទៅ​ដល់​ម្ចាស់ផ្ទះ​ និង​ជន​រង​គ្រោះ​បាន​ហូប​បាយ​ និង​ផឹកស្រា​បៀរ​ជុំ​គ្នា​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ ទើប​ជន​រង​គ្រោះ​បាន​ឲ្យ​មិត្តភក្ដិ​ទាំង​៣​នាក់​ដែល​ទៅ​ជាមួយ​ខ្លួន​បើករថយន្ត​ទៅ​ទុក​នៅ​ក្រុមហ៊ុន​នៅ​ក្រុង​តា​ខ្មៅ​វិញ​។​ ពេល​ទៅ​ដល់​ក្រុ​ម៊​ហ៊ុន​ មនុស្ស​២​នាក់​សំរាក​នៅ​ក្រុមហ៊ុន​។​ ចំណែក​អ្នក​ឯទៀត​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ ហើយ​បាន​ផឹកស្រា​បៀរ​ជាមួយ​ម្ចាស់ផ្ទះ​ និង​ជន​រង​គ្រោះ​បន្ត​ទៀត​ រហូត​ដល់​ម៉ោង​៨​យប់​ ទើប​ឈប់​ហើយ​នាំ​គ្នា​ចូល​ដេក​រៀងៗ​ខ្លួន​។​

​ប្រភព​ដដែល​បន្ដ​ថា​ លុះដល់​ព្រឹក​ថ្ងែ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៥​ព្រឹក​ ម្ចាស់ផ្ទះ​បាន​ងើប​ពី​ដេក​បាន​ដើរ​ចេញ​មក​ ហើយ​ងាក​មើលទៅ​បន្ទប់​ជន​រង​គ្រោះ​ដេក​ ក៏​ឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់​បាត់​ហើយ​ ទើប​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ផ្នែក​ជំនាញ​ស្រុក​និង​ខេត្ត​ បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សាក​ សព​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចងក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន​។​ បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​ យក​ទៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

x

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print