តូចចិត្ដ​ប្រពន្ធ​ចុះ​ចោលផ្ទះ​មិន​ទុក​ដំណឹង​ ទិញ​សាំង​ចាក់​ដុត​ប៉ង​បញ្ចប់​ជីវិត

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ បុរស​ម្នាក់​បាន​ទិញ​ សាំង​មួយ​លី​ត្រមក​ចាក់​ស្រោច​លើ​ខ្លួន​ ដុត​ប៉ុនប៉ង​បញ្ចប់ជីវិត​ តែ​ត្រូវ​បាន​សាច់​ ញាតិ​និង​អ្នក​ភូមិ​ជួយ​ដួស​ទឹក​ជះ​ពន្លត់​ ទាន់​ បញ្ជូន​ទៅ​សង្គ្រោះ​ ។​

IMG-20151030-WA0009

​ករណី​ខាងលើ​នេះ​ បាន​បង្ក​ឱ្យ​មានការ​ ភ្ញ​ឱ្យា​ក់​ផ្អើល​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម​ ឃុំ​ឫស្សី​ ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ ។​

​បើ​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ផ​ន​ ណា​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​*​ ភូមិ​-​ឃុំ​កើតហេតុ​ បច្ចុប្បន្ន​ជា​កម្មករ​ សំណង់​ រស់នៅ​រាជធានី​ភ្នំពេញ​ ហើយ​ យូរៗ​ម្ដង​ទៅ​លេង​កូន​ និង​ប្រពន្ធ​នៅ​ភូមិ​ កើតហេតុ​ ។​

​អ្នក​ភូមិ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​អត្ដ​ សញ្ញាណ​ប្រពន្ធ​ជន​រង​គ្រោះ​នោះ​ទេ​ តែ​ បញ្ជាក់​ប្រាប់​ថា​ ជន​រង​គ្រោះ​មានកូន​ ប្រុស​ស្រី​៣​នាក់​ក្នុង​បន្ទុក​ ។​ ប្រពន្ធ​ជន​ រង​គ្រោះជា​ស្ដ្រី​មេម៉ាយ​មានកូន​១​ និង​ កូន​ពីរ​នាក់​ទៀត​ ជា​កូនបង្កើត​របស់​ជន​ រង​គ្រោះ​ ។​ នៅ​មុន​ពេល​កើតហេតុ​ជន​ រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​លេង​ ប្រពន្ធ​កូន​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​មិន​ ឃើញ​ប្រពន្ធ​ ហើយ​ក៏​សួរ​ទៅ​កូនៗ​ ពួក​គេ​ ប្រាប់​ថា​ ពុំ​បានដឹង​ម្ដាយ​ទៅ​ណា​នោះ​ទេ​ ។​ ដោយសារ​មិន​មាន​ដំណឹង​ពី​ការ​ចាកចេញ​ របស់​ប្រពន្ធ​នេះ​ គេ​បានឃើញ​ជន​រង​ គ្រោះ​អង្គុយ​ស្រងូតស្រងាត់​ គ្រា​ដែល​ បាត់​ប្រពន្ធ​អស់​រយៈពេល​២​យប់​២​ថ្ងៃ​នៅ​ មិនឃើញ​ត្រឡប់​មក​ផ្ទះ​ទៀត​ ហើយ​ក៏​ មិន​អាច​ទាក់ទង​គ្នា​បាន​តាម​ទូរស័ព្ទ​ ជន​ រង​គ្រោះ​ក៏​បាន​សម្រេចចិត្ដ​ទិញ​សាំង​ចាក់​ ស្រោច​លើ​ក្បាល​រួច​ដុត​ប៉ុនប៉ង​សម្លាប់​ ខ្លួន​តែ​ម្ដង​ ។​

​នៅ​ក្នុង​អាង​ទឹក​ ខណៈ​គេ​លើក​ជន​រង​ គ្រោះ​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ ជន​រង​គ្រោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរ​វត្ដថា​ ការ​ដែល​រូប​គាត់​ប៉ុនប៉ង​សម្លាប់​ខ្លួន​នេះ​ ព្រោះ​តូចចិត្ដ​នឹង​ប្រពន្ធ​ចេញពីផ្ទះ​អត់​ ប្រាប់​ពី​ដំណឹង​ ។​ ជន​រង​គ្រោះ​បញ្ជាក់​ថា​ “​ខ្ញុំ​សង្ស័យ​ ប្រពន្ធ​រត់​តាម​ប្រុស​”​ ។​

​បើ​តាម​គ្រូពេទ្យ​នៅ​ក្នុង​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​រង​របួស​រលាក​ រលួយ​ធ្ងន់​អាច​ប៉ះពាល់​ដល់​គ្រឿងក្នុង​ ថ្លើម​ បេះដូង​ ប្រ​ម៉ាត់​ ។​ ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​បន្ដ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រាជធានី​ភ្នំពេញ​ គ្រា​ដែល​សភាព​ជន​រង​ គ្រោះ​ឆេះ​រលាក​រលួយ​ពេញ​ខ្លួន​ និង​សក់​ ក្បាល​ព្រមទាំង​ប្រដាប់​ភេទ​ថែម​ទៀត​ ៕​

IMG-20151030-WA0008IMG-20151030-WA0007

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print