នាយ​រង​ប៉ុស្ដិ៍​រាំង​ទិល​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​រាប់​លាន​រៀល

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ផ្ទះ​ផែបណ្ដែត​ទឹក​ លើ​ផ្ទៃ​បឹង​ទន្លេសាប​ស្ថិត​ក្នុងភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​ ខេត្ដពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ លោកនាយ​រង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រាំង​ទិល​ប្រចាំ​ភូមិ​កោះ​ក្អែក​ កំពុង​ដើរ​ប្រមូល​លុយរាប់​លាន​រៀល​ពី​អ្នក​ ប្រកប​របរ​បទល្មើស​នេសាទ​ (​ឈ្នក់​)​ ។​

​ប្រភព​បន្ដ​ថា​ លោកនាយ​រង​ប៉ុស្ដិ៍​រដ្ឋ​ បាល​រាំង​ទិល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ចាន់​ សុខា​ (​ហៅ​សុខ​)​ មក​ប្រចាំ​ស្នាក់​ ការ​នៅ​ភូមិ​កោះ​ក្អែក​។​ ជា​រៀង​រាល់​ឆ្នាំ​ លោកនាយ​រង​ខាងលើ​តែងតែ​ដើរ​ប្រមូល​ លុយ​ពី​អ្នក​ប្រកប​របរ​ល្មើសច្បាប់​ស្ដី​ពី​ ជលផល​ប្រភេទ​ឈ្នក់​ជាក់ស្ដែង​ឆ្នាំ​នេះ​ គាត់​កំពុង​ដើរ​ប្រមូល​លុយ​ក្នុង​ឈ្នក់​១​ (​អំ​ពូ​ល​ភ្លើង​១)​ចំនួន​១៦០.០០០​រៀល​ បើ​អ្នក​ណា​មិន​ឱ្យ​គាត់​ចាប់​ ។​ នៅ​វេលា​ ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​២៩​ ខែ​ តុលា​ ឆ្នាំ​២០១៥​ គាត់​បាន​ទៅ​ចាប់​ អា​គុយ​ចំនួន​២​គ្រឿង​និង​អំ​ពូ​ល​ម៉ែត្រ​២​ គ្រឿង​ពី​អ្នក​ដាក់​ឈ្នក់​ ខណៈ​ពួក​គាត់​យឺត​ យ៉ាវ​រឿង​លុយកាក់​ ។​ ចំណែក​ភ្លើង​អំ​ពូ​ល​ ភ្លឺ​ដូច​ទីក្រុង​លោក​សុខ​ ពុំ​បាន​ទៅ​ដក​ឬ​ បង្ក្រាប​នោះ​ឡើយ​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ សព្វ​ថ្ងៃនេះ​បទ​ ល្មើស​នេសាទ​ប្រភេទ​ឈ្នក់​នៅ​ភូមិ​កោះ​ ក្អែក​មាន​ចំនួន​ជាង​២០០​អំ​ពូ​ល​ភ្លើង​ ហើយ​លោកនាយ​រង​ខាងលើ​គាត់​ដើរ​ ប្រមូល​លុយ​បាន​ចំនួន​៦០​ភាគរយ​ទៅ​៧០​ ភាគរយ​ ប៉ុន្ដែ​គេ​មិនដឹង​ថា​ការ​ប្រមូល​ លុយ​ខាងលើ​នេះ​គាត់​យក​ទៅ​ឯណា​ឬ​ធ្វើ​អ្វី​នោះ​ឡើយ​ ។​

​ដូច្នេះ​ករណី​ខាងលើ​នេះ​ពួក​គាត់​សុំ​ឱ្យ​ថ្នាក់លើ​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​ឱ្យ​បាន​ ច្បាស់​កុំឱ្យ​បុគ្គល​ម្នាក់​នេះ​ធ្វើ​អ្វី​គ្រប់​ យ៉ាង​ប៉ះពាល់​ថ្នាក់លើ​ ។​ ម្យ៉ាងទៀត​ការ​ ដើរ​ប្រមូល​លុយ​ពី​បទល្មើស​ក៏​ល្មើស​ ច្បាប់​ដូច​គ្នា​ដែរ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពី​ប្រជា​នេសាទ​ខាងលើ​ លោក​ ចាន់​ សុខា​ (​ហៅ​ សុខ​)​ មាន​តួនាទី​ជា​នាយ​រង​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​ បាល​រាំង​ទិល​ហើយ​មក​ប្រចាំ​ស្នាក់​ការ​ នៅ​ភូមិ​កោះ​ក្អែក​បាន​ប្រាប់​នគរវត្ដ​ឱ្យ​ ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​នេះ​ថា​ “​រឿង​ហ្នឹង​ពិតមែន​”​ប៉ុន្ដែ​មិន​មាន​ចំនួន​ ច្រើន​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ​។​

​ដោយឡែក​លោក​ ប៉ិច​ ចំរើន​ នាយ​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រាំង​ទិល​បានឱ្យ​ដឹង​ ថា​ ករណី​ខាងលើ​លោក​មិនដឹង​ទេ​ព្រោះ​ បែងចែក​កម្លាំង​តាម​ភូមិ​នីមួយៗ​ សម្រាប់​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ ពលរដ្ឋ​ពេល​មាន​កិច្ចប្រជុំ​ចាំ​លោក​សួរ​ ៕​

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print