ភ្នំពេញ៖ លោក ញ៉ែម សុធី ជា សមត្ថកិច្ចមួយរូបនៅខេត្ដកណ្ដាលបាន និយាយថា “ខ្ញុំបានទិញភេសជ្ជៈ Coca Colaចំនួន១កេសនៅផ្ទះលក់ភេសជ្ជៈ មួយកន្លែងម្ដុំរង្វង់មូលក្រុងតាខ្មៅក្នុង តម្លៃ៨.៥ដុល្លារសម្រាប់ការពិសាជុំគ្នា ជាមួយក្រុមគ្រួសារ ។ ប៉ុន្ដែមានកំប៉ុង Coca Cola ចំនួន២កំប៉ុងត្រូវបានគេ បង្កប់ មានទឹកក្នុងកំប៉ុងមិនបានពាក់ កណ្ដាល និងខ្លះទៀតប្រមាណ២០ភាគរយ ប៉ុណ្ណោះ ។
លោក ញ៉ែម សុធី បន្ដថា តើក្រុម ហ៊ុន Coca Cola ធ្វើបែបនេះជាការកេង ចំណេញពីអតិថិជន ឬមិនបានគិតដល់ ការបរាជ័យបាត់បង់អតិថិជន?
អ្នកស្រី សុផល ជាបុគ្គលិកបម្រើ ការផ្នែកសម្អាតសួននៃមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន និយាយទៅកាន់ស្វាមីរបស់គាត់ថា Coca Cola ភាគច្រើនមានកំប៉ុងក្រពិត និងខ្លះទៀតទឹកក្នុងកំប៉ុងតិចតួចបំផុត មិនដឹងជាគេផលិតបែបនេះ ឬក៏មាន អ្នកយកទឹកចេញដោយរបៀបណាទេ ព្រោះកំប៉ុងនីមួយៗត្រូវបានវេចខ្ចប់បិទ ជិតដូចធម្មតា ។
អ្នកស្រីបន្ដថា កូនរបស់ខ្ញុំធ្លាប់ទិញ មួយកេសមាន១កំប៉ុងទឹកមិនគ្រប់៣៣០ មីលីលីត្រផង ។ ដូច្នេះពិបាកធ្វើការ សន្និដ្ឋានថា ក្រុមហ៊ុនភេសជ្ជៈណាល្អជាង ក្រុមហ៊ុនណានោះទេ ចេះតែកើតមាន បញ្ហាប្លែកៗ ។
បុគ្គលិកក្រុមហ៊ុនឯកជនមួយរូប លោកសុធា និយាយស្រដៀងបែបនេះ ថាគាត់បានជួបប្រទះជាញឹកញាប់ទាំង ភេសជ្ជៈCoca Cola និងទឹកផ្លែឈើមួយ ចំនួនទៀត កំប៉ុងខ្លះការវេចខ្ចប់ពុំមាន ទឹកគ្រប់ចំនួន(តិចជាង៣០០មីលីលីត្រ) ។
ក្រុមហ៊ុនភេសជ្ជៈCoca Cola ត្រូវ បានគេទទួលស្គាល់ថា មានចំណាត់ថ្នាក់ លំដាប់លេខ១លើពិភពលោក និងជាទី ពេញនិយមសម្រាប់មនុស្សជំនាន់ថ្មី ។ នៅទីផ្សារកម្ពុជាCoca Cola ទទួលបាន ការគាំទ្រដ៏លើសលប់បន្ទាប់ពី អ្នកពិសា ទទួលស្គាល់ថា Coca Cola មានគ្រឿង ផ្សំពីទឹកកាបូណេធីត ស្ករ ការ៉ាមេលកូល័រ អាស៊ីតហ្វូសហ្វរិក គ្រឿងបន្ថែមរសជាតិ និងកាហ្វេអ៊ីន ។ ប៉ុន្ដែCoca Cola ក៏បាន ប្រឈមទៅនឹងការដកសេចក្ដីទុកចិត្ដ ខណៈអតិថិជនសង្ស័យថា Coca Cola អាចនឹងមានបញ្ហាប៉ះពាល់សុខភាព បន្ទាប់ពីមានរូបភាពជាច្រើនជាវីដេអូ ឃ្លីបក្នុងប្រទេស និងក្រៅប្រទេសលើ បណ្ដាញទំនាក់ទំនងសង្គម ត្រូវបានគេ យកទឹកភេសជ្ជៈCoca Cola ទៅលាង ដែកច្រេះ និងបង្គន់ជាដើម ។
បើទោះជាមានករណីបែបនេះក៏ ដោយការនិយមពេញចិត្ដរបស់អតិថិជន មនុស្សសម័យថ្មីនៅតែគាំទ្រ និងដាក់ ភាពសង្ស័យជានិច្ច ។
ភេសជ្ជៈCoca Cola ករណីខ្លះអាចជា កំហុសឆ្គងរបស់អ្នកបច្ចេកទេសខាង ផលិតនិងវេចខ្ចប់ ទើបមានកំប៉ុងខ្លះទឹក គ្រប់៣៣០មីលីលីត្រដូចការបញ្ជាក់នៅ លើសំបកកំប៉ុង ។ ម្យ៉ាងទៀតបញ្ហានេះ គេអាចសង្ស័យថា នឹងមានជនខិលខូច មួយចំនួនដែលមានចេតនាទុច្ចរិត ក្នុង មុខរបររកស៊ី ពាណិជ្ជកម្មគ្មានភាពស្មោះ ត្រង់តែងតែបង្កើតជាទង្វើមិនប្រក្រតី ណាមួយធ្វើឱ្យប៉ះពាល់ បន្ទោសបង្អាប់ ដល់ក្រុមហ៊ុនដែលជាដៃគូប្រណាំប្រជែង ពាណិជ្ជកម្មរបស់ខ្លួន ហើយអតិថិជនដក សេចក្ដីទុកចិត្ដ ។
ពាក់ព័ន្ធករណីនេះនគរវត្ដមិនអាច ទាក់ទំនងបានទេពីអ្នកស្រី លីម លីណា តំណាងក្រុមហ៊ុនCoca Cola កាលពី ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដោយ ទូរស័ព្ទស្ថិតនៅក្រៅតំបន់សេវា ។
ដូច្នេះចំពោះការលើកឡើងរបស់ អតិថិជនបញ្ជាក់ថា មានកំប៉ុងCoca Cola មានទឹកមិនគ្រប់ចំនួន ពិតជាផលិត ដោយក្រុមហ៊ុនខាងលើនេះឬការក្លែង បន្លំណាមួយនៅឡើយទេ ខណៈខាងក្រុម ហ៊ុនមិនទាន់ធ្វើការបកស្រាយ ៕
ដោយ៖ សុខ ខេមរា