ប៉ូលិសក្រុងព្រះសីហនុឃាត់ខ្លួនយុវជនម្នាក់ពីបទអំពើលួច

ចែករំលែក៖

ព្រះ​សីហ​នុ​៖ យុវជនម្នាក់ដែលធ្វើសកម្មភាពលួចម៉ូតូរបស់មិត្តភ័ក្តិត្រូវប៉ូលិសឃាត់ខ្លួននៅ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចរំដួលជើងភ្នំ ស្ថិតក្នុងភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

IMG-20151031-WA0001

​លោកវរសេនីយ៍ត្រី ភុល ភស្តា អធិការក្រុងព្រះសីហនុបាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ​ ឆាយ សម្បត្តិ ហៅរ៉ា ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ ជាអ្នកនេសាទ មាន​ទីលំនៅ​មិនពិតប្រាកដក។​ ដោយសង្ស័យ​ម្នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូរបស់មិត្តភ័ក្តិកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ហើយរត់គេចខ្លួនរហូត លុះព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ទើបកម្លាំងប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនតែម្តង ។ ហើយចំពោះម៉ូតូបាត់នោះម៉ាក់ហុងដាឌ្រីមសង សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1EF-1124  វិញសមត្ថកិច្ចស្រាវជ្រាវយកម៉ូតូមកវិញផងដែរ ។

ក្រោយពីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក៏បញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបន្ត និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

IMG-20151031-WA0000

...

ដោយ៖ បេឡា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print