ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ជួល​ ដោយសារ​ការ​ប្រើ​សារធាតុ​កញ្ឆារ​ច្រើន​ហួស​ពួក

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​រុ​ស្ស៊ី​ម្នាក់បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​ ដែល​ករណី​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោ​ល​ស្យ​វិច័យ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​អាច​ប្រើប្រាស់​ប្រើ​សារធាតុ​កញ្ឆារ​ច្រើន​ហួស​ពួក​ ទើប​បណ្តាល​ឲ្យ​ស្លាប់​បែប​នេះ​ ។​

dwe

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៦B​ ផ្លូវ​៦០៨​ហ្សេ​ត​ ភូមិ​១៧​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កោ​ល​ស្យ​វិច័យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ Ostanin​ dmitry​ អាយុ​៣៩ឆ្នាំ​ ភេទ​ប្រុស​ ជនជាតិ​រុ​ស្សី​ ទើបតែមកស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​​បានរយៈពេល​១៦​ថ្ងៃ​ប៉ុណ្ណោះ​។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​មិនដឹង​ជា​ធ្វើ​អ្វីនៅក្នុងបន្ទប់​នោះ​ទេ គឺ​លឺលាន់​ក្តុងក្តាំង​របៀប​ដូច​ជា​វាយ​ទ្វារ ​វាយ​ជញ្ជាំង​បង្ក​ការ​រំខាន់​ដល់​ម្ចាស់ផ្ទះ​ជួល​ដែល​ស្នាក់​នៅ​ក្បែរ ​ចេញ​មក​ប្រាប់​នៅ​ម៉ោង​០២​និង​០០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ ថា​ ហេតុ​អ្វី​បានជា​រំខាន​គេឯង​បែប​នេះ​ ហើយ​បើ​មិន​ឈប់​ទេ​ ខាង​ម្ចាស់ផ្ទះ​នឹង​ប​ញ្ឍ​ប់​ការ​ជួល​ស្នាក់​នៅ​ឲ្យ​ហើយ​។​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ រហូត​មក​ដល់​ម៉ោង​កើតហេតុ​ ទើប​ដឹង​ថា​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ ក៏​រាយការណ៍​មក​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​មក​ពី​ជន​រង​គ្រោះ​ប្រើ​សារធាតុ​កញ្ឆារ​ច្រើន​ហួស​ពួក​ ។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ដឹក​យក​ទៅ​ដ​ម្ក​ល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ រង់ចាំ​ខាង​ស្ថានទូត​រុ​ស្សី​ចុះ​មក​ពិនិត្យ​ ៕

dwrrw32aawaas

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print