ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ​ចេ​ញល្បាតឃាត់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០២កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

IMG-20151031-WA0003

ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀននេះធ្វើឡើង កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ។

អធិការនគរបាលស្រុកពញាឮលោកវរសេនីយ៍ទោ ដួង តេង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុន ភារិន ហៅម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់រ៉ឺម៉ក មានទីលំនៅក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ។

លោកវរសេនីយ៍ទោ ដួង តេង បន្តថាជនសង្ស័យខាងលើនេះជាមុខសញ្ញាដែលកម្លាំងប៉ូលិសបានកំណត់នាពេលកន្លងមក ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចប៉ូលិសបានចេញល្បាតក្នុងភូមិសាស្ត្រឃុំផ្សារដែក ហើយបានប្រទះឃើញជនសង្ស័យនៅម្តុំសាលាបឋមសិក្សាទេពប្រណម្យ ទើបសមត្ថកិច្ចចូលទៅសុំធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ,ថង់ផ្លាស្ទិកសម្រាប់ធ្វើការវេចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួន ,ទូរស័ព្ទដៃ០១គ្រឿង និងប្រាក់រៀលចំនួន៤៣.០០០រៀល ។

លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីរកឃើញមានវត្ថុតាងជាក់ស្តែងកម្លាំងនគរបាលល្បាតបានចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

IMG-20151031-WA0010

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print