ខេត្ដកណ្ដាល៖ បុរសម្នាក់បានទិញ សាំងមួយលីត្រមកចាក់ស្រោចលើខ្លួន ដុតប៉ុនប៉ងបញ្ចប់ជីវិត តែត្រូវបានសាច់ ញាតិនិងអ្នកភូមិជួយដួសទឹកជះពន្លត់ ទាន់ បញ្ជូនទៅសង្គ្រោះ ។
ករណីខាងលើនេះ បានបង្កឱ្យមានការ ភ្ញឱ្យាក់ផ្អើលនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សី ជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
បើតាមអ្នកភូមិឱ្យដឹងថា ជនរងគ្រោះ ឈ្មោះផន ណា អាយុ៣៣ឆ្នាំ មានទីលំនៅ* ភូមិ-ឃុំកើតហេតុ បច្ចុប្បន្នជាកម្មករ សំណង់ រស់នៅរាជធានីភ្នំពេញ ហើយ យូរៗម្ដងទៅលេងកូន និងប្រពន្ធនៅភូមិ កើតហេតុ ។
អ្នកភូមិមិនបានប្រាប់ឱ្យដឹងពីអត្ដ សញ្ញាណប្រពន្ធជនរងគ្រោះនោះទេ តែ បញ្ជាក់ប្រាប់ថា ជនរងគ្រោះមានកូន ប្រុសស្រី៣នាក់ក្នុងបន្ទុក ។ ប្រពន្ធជន រងគ្រោះជាស្ដ្រីមេម៉ាយមានកូន១ និង កូនពីរនាក់ទៀត ជាកូនបង្កើតរបស់ជន រងគ្រោះ ។ នៅមុនពេលកើតហេតុជន រងគ្រោះបានធ្វើដំណើរពីភ្នំពេញទៅលេង ប្រពន្ធកូន តែនៅពេលទៅដល់ផ្ទះមិន ឃើញប្រពន្ធ ហើយក៏សួរទៅកូនៗ ពួកគេ ប្រាប់ថា ពុំបានដឹងម្ដាយទៅណានោះទេ ។ ដោយសារមិនមានដំណឹងពីការចាកចេញ របស់ប្រពន្ធនេះ គេបានឃើញជនរង គ្រោះអង្គុយស្រងូតស្រងាត់ គ្រាដែល បាត់ប្រពន្ធអស់រយៈពេល២យប់២ថ្ងៃនៅ មិនឃើញត្រឡប់មកផ្ទះទៀត ហើយក៏ មិនអាចទាក់ទងគ្នាបានតាមទូរស័ព្ទ ជន រងគ្រោះក៏បានសម្រេចចិត្ដទិញសាំងចាក់ ស្រោចលើក្បាលរួចដុតប៉ុនប៉ងសម្លាប់ ខ្លួនតែម្ដង ។
នៅក្នុងអាងទឹក ខណៈគេលើកជនរង គ្រោះទៅដាក់ត្រាំក្នុងទឹក ជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មាននគរវត្ដថា ការដែលរូបគាត់ប៉ុនប៉ងសម្លាប់ខ្លួននេះ ព្រោះតូចចិត្ដនឹងប្រពន្ធចេញពីផ្ទះអត់ ប្រាប់ពីដំណឹង ។ ជនរងគ្រោះបញ្ជាក់ថា “ខ្ញុំសង្ស័យ ប្រពន្ធរត់តាមប្រុស” ។
បើតាមគ្រូពេទ្យនៅក្នុងមូលដ្ឋានប្រាប់ឱ្យដឹងថា ជនរងគ្រោះរងរបួសរលាក រលួយធ្ងន់អាចប៉ះពាល់ដល់គ្រឿងក្នុង ថ្លើម បេះដូង ប្រម៉ាត់ ។ ជនរងគ្រោះ ត្រូវបានបញ្ជូនបន្ដសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ គ្រាដែលសភាពជនរង គ្រោះឆេះរលាករលួយពេញខ្លួន និងសក់ ក្បាលព្រមទាំងប្រដាប់ភេទថែមទៀត ៕
ដោយ៖ ឡូ សំអាត