ភ្នំពេញ៖ សំឡេងភ្លេងការបានបន្លឺ ឡើងលាន់ឮរងំពេញភូមិ ប៉ុន្ដែមង្គលការ កូនកំលោះកូនក្រមុំដែលកំពុងញញឹមរកគ្នាព្រោះតែសង្ឃឹមថានឹងបានគ្នាជាគូអនា គតដល់ចាស់ស្លាប់នោះ បានក្លាយជា មង្គលការដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពី ឪពុកម្ដាយខាងស្រីមកតាមទាន់កូនក្រមុំកំពុងក្រាបសំពះផ្ទឹមជាមួយកូនកំលោះ អ្នកភ្នំពេញខណៈដែលឪពុកម្ដាយទាំងនេះមិនយល់ព្រមឱ្យពួកគេរៀបការតាម ប្រពៃណីនោះឡើយ។
ហេតុការណ៍នេះធ្វើឱ្យភ្ញាក់ផ្អើលនៅ វេលាម៉ោង៨និង៣០នាទីព្រឹកនៅភូមិ សាមគ្គី៣ សង្កាត់ត្រញំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ គ្រាដែលភ្ញៀវប្រុស-ស្រី ក្នុងសម្លៀកបំពាក់ស្អាតបាតញញឹម ញញែមក្នុងពិធីហែជំនូនកូនកំលោះកូន ក្រមុំមួយគួដែលកូនប្រុសឈ្មោះ អឿន វិសាល អាយុ២៣ឆ្នាំ ទើបតែប្រឡងបាក់ ឌុបជាប់ នៅឆ្នាំនេះជាគូនឹងកូនស្រីឈ្មោះ លី គឹមអឿន អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំ ទី៤ មានទីលំនៅភូមិ-ឃុំថ្មស ស្រុក បទុមសាគរ ខេត្ដកោះកុង ហើយត្រូវ បានឪពុកម្ដាយខាងស្រីមកទាន់អុកឡុកមិនឱ្យរៀបការ ទើបដឹកដៃគ្នាទៅដោះ ស្រាយនៅសាលាសង្កាត់ទាំងសម្លៀក បំពាក់ដែលភ្នួងបំពាក់ឱ្យយ៉ាងស្រស់ ស្អាត។
ពិធីមង្គលការនេះគឺធ្វើឡើងនៅផ្ទះ ខាងប្រុស បន្ទាប់ពីគេទាំងពីរនាក់ស្រ លាញ់គ្នាយ៉ាងស្មោះស្ម័គ្រ គ្រាដែលនារី ឈ្មោះ លី គឹមអឿន ចាកចេញពីភូមិ កំណើតមកបន្ដការសិក្សានៅរាជធានី ភ្នំពេញ ហើយបានជួបកំលោះ អឿន វិសាល រហូតធ្វើឱ្យគេទាំងពីរនាក់ពូតផ្ដុំ ចំណងស្នេហ៍ស្អិតល្មូតបេះមិនចេញ បើ ទោះបីជាកន្លងមកឪពុកម្ដាយខាងស្រី បានព្យាយាមបំបែកច្រើនលើកច្រើន សាមកហើយក្ដី។
ប្រភពព័ត៌មានពីអ្នកចូលរួមមង្គល ការកូនកំលោះកូនក្រមុំខាងលើបានឱ្យ ដឹងថា នៅពេលមានពិធីហែជំនូន ស្រាប់ តែលេចមុខអ្នកស្រី ម៉ា ហៀង និងលោក ហួន ម៉ាច ដែលជាឪពុកម្ដាយខាងស្រី បានជិះរថយន្ដមកដល់ស្ទុះទៅដឹកដៃកូន ស្រីចេញពីរោងការនិងប្រឆាំងនឹងឪពុកម្ដាយខាងប្រុសដែលថ្លើមធំហ៊ានលួច យកកូនស្រីរបស់គាត់មករៀបការដោយ គ្មានការព្រមព្រៀងពីភាគីខាងស្រី។
ក្នុងករណីនេះធ្វើឱ្យភ្ញៀវដែលចូលរួម នាំគ្នាផ្អើលឈុល ចំណែកនាង លី គឹមអឿន បានស្ទុះស្រវាឱបកំលោះ អឿន វិសាល ដែលជាអនាគតស្វាមីដ៏ឧត្ដុង ឧត្ដមនិងបានសម្រក់ទឹកភ្នែកអង្វរម្ដាយ “សូមម៉ែកុំបំបែកកូនទាំងពីរអី ខ្ញុំទាំង ពីរនាក់សុខចិត្ដស្លាប់រស់ជាមួយគ្នា ហើយ”។
នៅខណៈនោះឪពុកម្ដាយភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃកដោយ ខាងប្រុសសុំអង្វរខាងស្រីថា អង្ករក្លាយ ជាបាយទៅហើយមិនគួរយើងបំបែកគេ ទាំងពីរនោះឡើយ។ ចំណែកឯភាគីឪពុក ម្ដាយខាងស្រីនៅតែខឹងច្រឡោតនិង បដិសេធយ៉ាងដាច់ខាតមិនឱ្យកូនស្រី របស់ខ្លួនរៀបការជាមួយកំលោះ អឿន វិសាល នោះឡើយបើទោះបីឋិតក្នុងរូប ភាពណាក៏ដោយ។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា បន្ទាប់ពីភ្ញាក់ផ្អើលក្នុងរោងការដោះ ស្រាយគ្នាមិនចេញ ទើបកូនកំលោះនិង កូនក្រមុំសុខចិត្ដដឹកដៃគ្នាចូលសាលា សង្កាត់ហើយសុំឱ្យមន្ដ្រីសង្កាត់ចុះសំបុត្រ អាពាហ៍ពិពាហ៍ពួកគេទាំងពីរនាក់តាមផ្លូវច្បាប់ បើទោះបីជាពិធីរៀបចំមង្គល ការមិនទាន់ចប់សព្វគ្រប់ឬឪពុកម្ដាយ ខាងស្រីតាមបំបែកយ៉ាងណាក៏ដោយ។
នៅក្នុងសាលាសង្កាត់ត្រញំងក្រសាំងលោកចៅសង្កាត់និងមន្ដ្រីមួយចំនួនរួម នឹងឪពុកម្ដាយខាងប្រុសនិងខាងស្រីចូល រួមផង លោកបានជួយសម្របសម្រួល និងបានលើកហេតុផលគ្រប់បែបយ៉ាង ពន្យល់ដល់ភាគីម្ដាយខាងស្រីឱ្យបាន ជ្រាបក្នុងករណីកូនកំលោះកូនក្រមុំ ស្រលាញ់គ្នាប្ដូរផ្ដាច់ហើយមកចុះសំបុត្រអាពាហ៍ពិពាហ៍ដែលច្បាប់មិនហាម ឃាត់នោះ។ ទីបំផុតស្នេហានំធំជាងនាឡិ ពិតជាបានជោគជ័យដល់អ្នកទាំងពីរ ដោយមិនដូចពាក្យចាស់ពោលថា នំ មិនធំជាងនាឡិនោះទេ ៕
ដោយ៖ ប្រាថ្នា