អាមេរិកបានដាក់ពង្រាយនាវាចម្បាំង និងនាវាយាមល្បាតនៅដែនសមុទ្រចិន ភាគខាងត្បូងដូចជាយឺតយ៉ាវ ហើយមិន អាចទទួលជោគជ័យនោះឡើយ ប្រសិនបើ គ្មានការគាំទ្រពីប្រទេសសម្ពន្ធមិត្ដនៅក្នុង តំបន់អាស៊ីនោះទេ ។
តាមប្រសាសន៍របស់លោក Peter Jenings អគ្គនាយកមជ្ឈមណ្ឌលស្រាវ ជ្រាវយុទ្ធសាស្ដ្រអូស្ដ្រាលីបានបញ្ជាក់ថា ការដែលអាមេរិកបញ្ជូននាវាយាមល្បាត នាវាចម្បាំងទៅយាមកាមនៅក្បែរកោះសិប្បនិមិត្ដរបស់ចិននៅដែនសមុទ្រចិនភាគខាងត្បូងបានបង្ហាញយ៉ាងច្បាស់ពី ទស្សនៈនយោបាយខុសគ្នារវាងចិននឹង អាមេរិក ក៏ដូចជាចែករំលែកផលប្រយោ ឱ្យគ្នាមិនស្មើនៅសមុទ្រចិនភាគខាងត្បូង ។ ហេតុការណ៍ខាងលើមិនអាចជំរុញឱ្យមាន សង្គ្រាមទ្រង់ទ្រាយធំនោះឡើយ ប៉ុន្ដែវា អាចជំរុញឱ្យមានសង្គ្រាមត្រជាក់តាម បែបថ្មីនៅក្នុងតំបន់អាស៊ីរវាងអាមេរិក នឹងចិន។
ទីក្រុងប៉េកាំងបានលុបថ្មបង្កើតទៅជាកោះសិប្បនិមិត្ដនៅសមុទ្រចិនភាគខាងត្បូងដែលជាយុទ្ធសាស្ដ្រពង្រីកអំណាច របស់មេដឹកនាំចិន ស៊ី ជីងពីង ចាប់ តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១២មក ។ លោកបានអនុវត្ដគោល នយោបាយឆ្ពោះទៅកាន់ដែនសមុទ្រចិនភាគខាងត្បូង ក៏ដូចជាសន្ដិសុខជាតិដើម្បី ពង្រឹងអំណាចយោធាលើឆាកអន្ដរជាតិ។
បើទោះបីចិនចង់ឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសជិតខាង ប៉ុន្ដែ ចិនបានធ្វើជាឯកតោភាគីបង្កើតកោះ សិប្បនិមិត្ដគ្រប់គ្រងដែនសមុទ្រចិនភាគ ខាងត្បូងទាំងមូលដែលសម្បូរទៅដោយធនធានធម្មជាតិ ។
ចិនក៏មានបំណងចង់បណ្ដេញកម្លាំងទាហានជើងទឹកអាមេរិកចេញពីសមុទ្រចិនភាគខាងត្បូងកាន់តែឆ្ងាយកាន់តែល្អ។ ប្រសិនបើចិនទទួលបានជោគជ័យក្នុងការ បណ្ដេញអាមេរិកនោះ អាមេរិកប្រាកដ ជាពិបាកក្នុងការចូលទៅកៀកសមុទ្រ តំបន់នេះការពារសម្ពន្ធមិត្ដពិសេសគឺ កោះតៃវ៉ាន់ និងជប៉ុន ។ នៅពេលដែល ចិនគ្រប់គ្រងសមុទ្របានទាំងស្រុងហើយនោះកម្លាំងទាហានជើងទឹកប្រទេសណាមួយចង់ចូលទៅកាន់ទីនោះក៏ត្រូវពិចារណាផងដែរ ។
គោលដៅធំមួយទៀតរបស់ចិនគឺការពារនាវាចម្បាំង នាវាមុជទឹកបំពាក់ កាំជ្រួចមីស៊ីលបរមាណូ ។ នាវាមុជទឹក របស់ចិនងាយស្រួលក្នុងការប្រទះឃើញពីសត្រូវ ដូច្នេះចិនចាំបាច់ត្រូវតែបញ្ជូន ទៅកាន់សមុទ្រទឹកជ្រៅនៅអាស៊ីប៉ាស៊ីហ្វិក។
ការគំរាមកំហែងពីបរមាណូធ្វើឱ្យ ទំនាក់ទំនងចិន-អាមេរិកប្រឈមមុខតាន តឹងដាក់គ្នា ដូចជាអាមេរិកជាមួយនឹង រុស្ស៊ីនោះដែរ ។ ទីក្រុងប៉េកាំងនឹងមាន ម្ចាស់ការខ្លួនឯងក្នុងតំបន់ នៅពេលដែល អាចធ្វើជាម្ចាស់នៃកម្លាំងបរមាណូនៅ លើដីគោក ដែនទឹក និងដែនអាកាស។
យុទ្ធសាស្ដ្រឆ្ពោះទៅកាន់តំបន់អាស៊ី ប៉ាស៊ីហ្វិករបស់អាមេរិកក្នុងការឡោម ព័ទ្ធឥទ្ធិពលរបស់ចិន ដូចជាគ្មានប្រសិទ្ធ ភាពឡើយរហូតមកទល់ពេលនេះ ។ ការបញ្ជូននាវាយាមល្បាត USS lass- en បំពាក់កាំជ្រួចមីស៊ីលទៅកាន់តំបន់ សមុទ្រជុំវិញកោះរបស់ចិនគឺវាបានយឺតពេលទៅហើយ ។
នៅពេលនេះចិនបានដាក់គំនាបទៅ លើអាមេរិកតាមរយៈការប្រកាសពីគោល នយោបាយតឹងតែងជាមួយអាមេរិក ។ ភាគីទាំង២អាចពិភាក្សាបញ្ចប់ជម្លោះ បាន តែដោយមានទស្សនៈខុសគ្នាធ្វើឱ្យ ការពិភាក្សាមិនអាចស្វែងរកសំឡេងមួយ រួមគ្នាបានឡើយ ។
ប្រើសិនបើអាមេរិកចង់ទទួលបាន ជោគជ័យនោះត្រូវតែមានការគាំទ្រពី ប្រទេសនៅក្នុងតំបន់មិនអាចធ្វើតែម្នាក់ ឯងនោះឡើយ ។ នៅពេលនេះដែរគឺជា ពេលវេលាដែលប្រទេសមហាអំណាចក្នុង តំបន់ដូចជាអូស្ដ្រាលី ជប៉ុន ឥណ្ឌា បង្ហាញពីទស្សនៈគាំទ្រសកម្មភាពរបស់ អាមេរិកនៅដែនសមុទ្រចិនភាគខាងត្បូង។ ចិនបានដឹងយ៉ាងច្បាស់ថា គ្មានប្រទេស ណាមួយក្រៅពីអាមេរិកមានសមត្ថភាពយាមល្បាតនៅដែនសមុទ្រចិនភាគខាង ត្បូង និងហ៊ានប្រឈមមុខដោយបើកចំហ ជាមួយចិន ។
អូស្ដ្រាលី ជប៉ុន កូរ៉េខាងត្បូង និង ប្រទេសនៅតំបន់អាស៊ាន ក៏ត្រូវប្រែ ក្លាយសម្ដីទៅជាសកម្មភាពផ្ទាល់ដើម្បីសិទ្ធិសេរីភាពចរាចរណ៍នៅដែនសមុទ្រអន្ដរជាតិ ដែលជាច្រកផ្លូវដ៏សំខាន់បំផុត។
កន្លងមកថ្មីៗនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បញ្ជាក់ថា ជប៉ុន គាំទ្រអាមេរិកបញ្ជូននាវាយាមល្បាតទៅ កាន់កោះសិប្បនិមិត្ដរបស់ចិននៅតំបន់សមុទ្រចិនភាគខាងត្បូង។
លោក ស៊ីនហ្សូ អាបេ មានប្រសាសន៍ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅប្រទេស កាហ្សាស្ថានថា លោកបានគាំទ្រអាមេរិក យាមល្បាតជុំវិញកោះសិប្បនិមិត្ដខុស ច្បាប់ ដែលចិនបានបង្កើតឡើងនៅតំបន់ សមុទ្រចិនភាគខាងត្បូង ។
លោក អាបេ បញ្ជាក់ថា ខ្ញុំយល់ ឃើញថា ការបញ្ជូននាវាចម្បាំងយាម ល្បាតទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងគឺសមស្របទៅនឹងច្បាប់អន្ដរជាតិ ។ ប៉ុន្ដែជាធម្មតាសកម្មភាពជាឯកតោភាគី តែងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងពី អន្ដរជាតិខ្លាចធ្វើឱ្យមានភាពតានតឹងកើត ឡើង ។
កន្លងមកប្រធានខុទ្ទកាល័យរដ្ឋាភិបាល ជប៉ុនបញ្ជាក់ថា ជប៉ុន និងអាមេរិក នឹងចែករំលែកព័ត៌មានគ្នាទៅវិញទៅ មក ពេលដែលដាក់ពង្រាយនាវាយាម ល្បាតនៅទីនោះ ។ រដ្ឋមន្ដ្រីការពារជាតិ ជប៉ុនលោក Gen Nakatani បញ្ជាក់ថា បញ្ហាដែនសមុទ្រចិនភាគខាងត្បូងបាន ធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខរបស់ជប៉ុន ដូច្នេះជប៉ុនត្រូវតែតាមដានរាល់សកម្មភាពដែលបានកើតឡើងនៅសមុទ្រចិន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។
អ្វីដែលជាផលលំបាករបស់អាមេរិកនោះគឺសម្ពន្ធមិត្ដរបស់អាមេរិកមួយ ចំនួនក៏បានងាកទៅគាំទ្រប្រទេសចិន ដើម្បីសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើន ។
ទាំងនោះហើយបានជួយឱ្យចិនសម្រេច គោលនយោបាយចាយប្រាក់ដើម្បីទាក់ ទាញ និងបង្កើនឥទ្ធិពលរបស់ខ្លួន ពេល នេះកំពុងតែមានប្រសិទ្ធភាពមិនថា នៅ ក្នុងប្រទេសក្រីក្រនោះទេ សូម្បីតែប្រទេស អ្នកមាន ប្រទេសមហាអំណាច ក៏ត្រូវ ការប្រាក់ក្នុងពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ នោះដែរ ។
អ្វីដែលគេកត់សម្គាល់នោះគឺគោលនយោបាយចាយប្រាក់របស់ចិនកំពុងតែមានប្រសិទ្ធភាពនៅក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសអង់គ្លេស តាមរយៈ ការបំពេញទស្សនកិច្ចជាប្រវត្ដិសាស្ដ្រ របស់ប្រធានាធិបតីចិន ស៊ី ជីងពីង ទៅ កាន់អង់គ្លេសនាពេលកន្លងមកថ្មីៗ ។ ចិនបានចំណាយប្រាក់រាប់សិបពាន់លានដុល្លារសម្រាប់វិនិយោគនៅប្រទេសអង់គ្លេស ។ ទាំងនោះហើយបានធ្វើឱ្យប្រទេស អឺរ៉ុបជាច្រើនទៀតចង់បានដូចជាទំនាក់ ទំនងរវាងអង់គ្លេសនឹងចិន អាចធ្វើឱ្យ សេដ្ឋកិច្ចអឺរ៉ុបមានភាពប្រសើរឡើងវិញ ទាំងស្រុង ។
ជាមួយនឹងជោគជ័យទាំងនោះគោលនយោបាយចាយប្រាក់ និងអភិវឌ្ឍន៍សេដ្ឋ កិច្ចរបស់ចិនកំពុងតែមានប្រសិទ្ធភាព ខណៈដែលអាមេរិក និងរុស្ស៊ីកំពុងតែ ជាប់រវល់ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវ កម្មនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី