កីឡាការិនី​ ចាន់​ សីហា​ និង​ សម​ សូ​នី​តា​ តំណាង​ AEU​ ប្រកួត​វ៉ូ​វី​ណា​ម​ ជើងឯក​ថ្នាក់​ជាតិ​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាការិនី​២​នាក់​ក្នុង​ ចំណោម​១១​នាក់​របស់​សាកលវិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​គឺ​កីឡាការិនី​ចាន់​ សីហា​ និង​ កីឡាការិនី​ សម​ សូ​នី​តា​ ដែល​មាន​ អាជីព​កីឡា​ចំនួន​២​គឺ​អត្ដពលកម្ម​ និង​ កីឡា​វ៉ូ​វី​ណា​ម​បាន​បង្ហាញខ្លួន​នៅ​លើ​ សង្វៀន​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥​ ។​

abcd (1)

​កីឡាការិនី​ ចាន់​ សីហា​ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​នគរ​វត្ដថា​ សម្រាប់​ នាង​ជា​អ្នកកីឡា​ដែល​មាន​អាជីព​ចំនួន​២​ នៅ​ក្នុង​ខ្លួន​គឺ​អត្ដពលកម្ម​ និង​វ៉ូ​វី​ណា​ម​ តំណាង​ឱ្យ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ មិនមែន​ចេះ​តែ​មក​ប្រកួត​នោះ​ទេ​ តាម​ ការ​ពិត​នាង​បាន​ហ្វឹកហាត់​កីឡា​វ៉ូ​វី​ណា​ម​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​ ។​

​កីឡាការិនី​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ថ្វី​ដ្បិតតែ​នាង​ធ្លាប់​ជា​កីឡាការិនី​អត្ដ​ ពលកម្ម​ឆ្នើម​ម្នាក់​ ហើយ​មក​ចូលរួម​ ហ្វឹកហាត់​កីឡា​វ៉ូ​វី​ណា​ម​ខាងលើ​មិនមែន​ គ្រាន់តែ​ហាត់​ដើម្បី​សុខភាព​នោះ​ទេ​ ហើយ​ក៏​មិន​មាន​កីឡាការិនី​អត្ដពលកម្ម​ផ្សេង​ទៀត​អាច​មក​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​បាន​ដូច​នាង​ទេ​ បើ​ពុំ​បាន​ឆ្លងកាត់​ការ​ ហ្វឹកហាត់​រយៈពេល​វែង​ ពីព្រោះ​ពួក​ គាត់​មិន​ចេះ​សម្ដែង​ និង​មិន​ចេះ​វាយ​ ។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​កីឡា​ ការិនី​រូប​នេះ​លោក​ ពៅ​ ហុ​ក​ ប្រធាន​ ប្រតិភូ​ដឹកនាំ​កីឡាករ​កីឡាការិនី​AEU​ បានឱ្យ​ដឹង​ថា​ ឆ្នាំ​នេះ​សាលា​បាន​បញ្ជូន​ អត្ដ​ព​លិ​ក​១១​នាក់​ ក្នុង​នោះ​មាន​កីឡាករ​ ៦​នាក់​កីឡាការិនី​៥​នាក់​ ។​ លោក​បាន​ បន្ដ​ថា​ ការ​ប្រកួត​របស់​ពួក​គេ​មាន​២​ វិញ្ញាសា​គឺ​ប្រយុទ្ធ​បុរស​-​នារី​ និង​សម្ដែង​ បុរស​-​នារី​ ។​ ក្នុង​នោះ​វិញ្ញាសា​ប្រយុទ្ធ​ បុរស​ចាប់ពី​ប្រភេទ​ទម្ងន់​៥០​គីឡូក្រាម​ ដល់​៦៥​គីឡូក្រាម​ នារី​ចាប់ពី​ទម្ងន់​៥៥​ គីឡូក្រាម​ដល់​៦០​គីឡូក្រាម​ ។​ កីឡាករ​ កីឡាការិនី​ទាំង​១១​នាក់​រួម​មាន​កីឡាករ​ ជា​ សុខ​ម៉េ​ង​,​ កីឡាករ​ ហេង​ សា​រឿ​ន​,​ កីឡាករ​ ចាន់​ សំរុង​,​ កីឡាករ​ រស់​ ពុ​ទ្ធី​,​ កីឡាករ​ សេង​ គឹ​ម​ស៊ុន​,​ កីឡាករ​ ម៉ៅ​ តុលា​,​ កីឡាការិនី​ ចាន់​ សីហា​,​ កីឡា​ ការិនី​ សម​ សូ​នី​តា​,​ កីឡាការិនី​ ម៉ៅ​ ម៉ូ​នី​តា​,​ កីឡាការិនី​ វឿ​ន​ វ​ល័​ក្ខ​ និង​កីឡា​ ការិនី​ ពេជ្រ​ ជំនោរ​ ។​

​តាម​របាយការណ៍​របស់​គណៈកម្មការ​ រៀបចំ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើស​ រើស​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​បានឱ្យ​ដឹង​ ថា​ ឆ្នាំ​នេះ​មាន​សមាគម​និង​ ក្លិប​ដាក់​ ពាក្យសុំ​ចូលរួម​ប្រកួត​ចំនួន​៦​មាន​កីឡាករ​កីឡាការិនី​សរុប​៩៩​នាក់​ ក្នុង​នោះ​ មាន​កីឡាការិនី​២៤​នាក់​គ្រោង​ នឹង​បញ្ចប់​ ការ​ប្រកួត​នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ អូ​ឡាំ​ពិ​ក​ ៕

abcd (2)abcd (3)abcd (4)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print