នេ​ប៉ា​ល់​មាន​ស្ដ្រី​ជា​ប្រធានាធិបតី​ដំបូង​គេ​បង្អស់​

ចែករំលែក៖

​លោកស្រី​ Bidhya​ Devi​ Bhandari​ មក​ពី​គណបក្ស​សង្គមនិយម​នេ​ប៉ា​ល់​ UCPN​ បាន​ក្លាយទៅជា​ស្ដ្រី​ប្រ​ធានា​ ធិ​បតី​ដំបូង​គេ​បង្អស់​របស់​ប្រទេស​នេះ​ ក្រោយ​ការ​បោះ​ឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​ កាលពី​ពេល​កន្លង​មក​។​

pg-26-nepal-getty

​លោកស្រី​ Bidhya​ Devi​ Bhandari​ ទទួល​បាន​សំឡេង​គាំទ្រ​៣២៧​អាសនៈ​ ក្នុង​ ចំណោម​អាសនៈ​៥៤១​ដែល​បេក្ខជន​តំណាង​ រាស្ដ្រ​បាន​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ ប្រធានាធិបតី​នៅ​ក្នុង​សភា​ដែល​ធ្វើ​ឡើង​កាលពី​ ថ្ងៃ​ទី​២៨​ ខែតុលា​ ។​ ការ​ទទួល​ជ័យ​ ជម្នះ​របស់​លោកស្រី​ដោយសារ​តែ​មានការ​គាំទ្រ​ពី​គណបក្ស​ធំ​ទី​៣​នៅ​ក្នុង​សភា​ និង​គណបក្ស​តូចៗ​ជា​ច្រើន​ទៀត​ផង​ ។​

​គូប្រជែង​របស់​លោកស្រី​គឺ​បេក្ខភាព​មក​ពី​គណបក្ស​មហាជន​លោក​ Kul​ Bahadur​ Gurung​ មាន​ស​ឡេ​ង​គាំទ្រ​ តែ​២១៤​សំឡេង​ប៉ុណ្ណោះ​ ។​

​លោកស្រី​ Bidhya​ Devi​ Bhandari​ អាយុ​៥៤​ឆ្នាំ​ ជា​ប្រធានាធិបតី​ទី​២​ក្នុង​ ប្រទេស​នេ​ប៉ា​ល់​ ចាប់តាំងពី​ប្រទេស​នេះ​ បញ្ចប់​ការ​គ្រប់គ្រង​ដោយ​របប​យោធា​ អូស​បន្លាយ​រយៈពេល​ជាង​២៤០​ឆ្នាំ​ នៅ​ ឆ្នាំ​២០០៨​ ។​ លោកស្រី​នឹង​ជំនួស​តំណែង​ ប្រធានាធិបតី​ Ram​ Baran​ Yaday​ ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​កន្លង​មក​ ។​ ពិធី​ស្បថ​ចូល​កាន់​ តំណែង​របស់​លោកស្រី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ម្សិលមិញ​នេះ​ ៕​

Bidhya Devi Bhandari of the Communist Party of Nepal Unified Marxist-Leninist waves her hand after she was elected as Nepal's new president in Kathmandu, Nepal, Wednesday, Oct. 28, 2015. Bhandari, 54, who has long campaigned for women's rights was elected Wednesday as Nepal's first female president. (AP Photo/Niranjan Shrestha)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print