សិស្សសាលា​វ៉េ​សឡា​ញ​២​ក្រុម​ ណាត់​មក​កាប់​គ្នា​នៅ​មុខ​សាលា​ដូច​រឿង​ហុងកុង​ ចុង​ក្រោយ​ម្នាក់​ដេកពេទ្យ​ ២​នាក់​ជាប់​ខ្នោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវ​សិស្ស​ឈាមរាវ​២​ក្រុម​បាន​ណាត់ជួប​គ្នា​កាប់​ដូច​រឿង​ហុងកុង​នៅ​មុខ​សាលារៀន​វ៉េ​សឡា​ញ​ ដោយ​ប្រើ​ដាវ​សាំ​ម៉ា​រ៉ៃ​ ទាំង​សងខាង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ចុង​ក្រោយ​២​នាក់​ដេកពេទ្យ​ រីឯ​២​នាក់​ទៀត​ជាប់​ខ្នោះ​សមត្ថកិច្ច​ ។​

er

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣០​ តុលា​ ២០១៥​ នៅ​ចំណុច​មុខ​សាលា​វ៉េ​សឡា​ញ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤​ កែង​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ អ៊ុំ​ សុចិ​ត្រា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​សិស្សសាលា​វ៉េ​សឡា​ញ​ និង​ឈ្មោះ​ មុត​ ពុធ​ភារ​ក្ស​ អាយុ​២២​ឆ្នាំ​ ។​ ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AY-2307​ ។​ ចំណែក​ជន​រង​គ្រោះ​២​នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ធ្វើការ​សាកសួរ​ដែរ​ឈ្មោះ​ ប៊ុត​ សីហា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ បាន​រង​របួស​ដៃ​ឆ្វេង​ដោយសារ​កាប់​នឹង​ដាវ​ និង​ឈ្មោះ​ ចាន់​ សុ​ថា​ន់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ បាន​រង​របួស​ដៃស្តាំ​ដោយសារ​ជន​បង្ក​ជិះ​ម៉ូតូ​បំ​បុក​ផ្តួល​ម៉ូតូ​ ។​ ទាំង​២​នាក់​គឺជា​សិស្សសាលា​វ៉េ​សឡា​ញ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CV-6147​ ។​

​ប្រភព​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ថា​ កាលពី​យប់​ពួក​គេ​បាន​ទាស់​គ្នា​តាម​ទូរស័ព្ទ​ ហើយ​ក៏​បាន​ណាត់​ថាបើ​ខ្លាំង​មក​កាប់​គ្នា​នៅ​មុខ​សាលា​ ស្រាប់តែ​នៅ​ម៉ោង​៥​ល្ងាច​ ពេល​ចេញពី​សាលា​ក៏​ឃើញ​គូ​បក្ខ​ដិ​បក្ខ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ម៉ាក​ហុងដា​សេ​១២៥​មក​ដល់​ ហើយ​សួរ​ខ្លួន​ថា​ ហ្អែ​ង​ចង់​ម៉េច​ហា​ ពេល​នោះ​ស្រាប់តែ​បក្ខពួក​របស់​គេ​ម្នាក់​បាន​ដក​ដាវ​កាប់​មក​លើ​រូបគេ​បណ្តាល​ឲ្យ​រង​របួស​ដៃ​ឆ្វេង​ ខណៈនោះ​មិត្តភក្តិ​ខ្លួន​ម្នាក់​ទៀត​ភ័យ​ក៏​បម្រុង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​បក្ខពួក​គេ​ជិះ​ម៉ូតូ​បំ​បុក​ដួល​បណ្ដាល​ឲ្យ​រង​របួស​ដៃស្ដាំ​ ។​

​ប្រភព​ពី​យុវជន​២​នាក់​ទៀត​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ ៤​នាក់​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​នោះ​ពួក​គេ​មិន​ដែល​ស្គាល់​ទេ​ ។​ ប្រភព​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​ពួក​គេ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​មុខ​សាលា​បំណង​សួរនាំ​ឲ្យ​ដឹង​រឿង​ ខណៈ​មក​ដល់​ជួប​គូ​បក្ខ​ដិ​បក្ខ​ទើបតែ​សួរនាំ​បាន​២-៣​ម៉ាត់​ ស្រាប់តែ​មាន​មនុស្ស​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដល់​ទាញ​ដាវ​កាប់​គូ​បក្ខ​ដិ​បក្ខ​របស់​ខ្លួន​ ពេល​នោះ​ខ្លួន​មាន​ភ័យ​យ៉ាង​ខ្លាំង​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ តែ​ដោយ​ភ័យ​ពេក​ក៏​ជិះ​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដួល​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​ ។​ យុវជន​២​នាក់​នេះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា​ ៤​នាក់​នោះ​ជា​អ្នក​កាប់​ ហើយ​ពួក​គេ​មិន​ដែល​ស្គាល់​ពួក​គេ​ទេ​ ។​

​ក្រោយ​កើតហេតុ​ យុវ​សិស្ស​ទាំង​២​ក្រុម​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​៣​ដើម្បី​ធ្វើការ​សាកសួរ​ និង​បញ្ជូន​ជន​រង​គ្រោះ​២​នាក់​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ផង​ដែរ​ ៕​

askddwre4dwert4sdwdde

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print