ផ្លូវលំ១ខ្សែរងការខូចខាតស្ទើរទាំងស្រុងដោយសារតែរថយន្តដឹកដីនិងរថយន្តដឹកទំនិញបើកឆ្លងកាត់

ចែករំលែក៖

ភ្មំពេញ៖ ផ្លូវលំមួយខ្សែរងការខូចខាតស្ទើរតែទាំងស្រុងដោយសារតែរថយន្តដឹកដី និងទំនិញបើកឆ្លងកាត់ ហើយត្រូវប្រជាពលរដ្ឋយកឈើចងឆ្កាងដាក់កណ្តាលផ្លូវមិនអោយរថយន្តបើកឆ្លងកាត់។ ទីតាំងខាងលើស្ថិតនៅផ្លូវលំ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

IMG-20151031-WA0031

តាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ឈ្មោះ ជួន ជិន អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានអោយដឹងថា មូលហេតុដែលគាត់យកឈើចងឆ្កាងដាក់កណ្តាលផ្លូវមិនអោយរថយន្តបើកឆ្លងកាត់ដោយសារក្រុមរថយន្តទាំងនោះបើកកម្ទេចផ្លូវ គាត់បានស្នើសុំអោយម្ចាស់រថយន្តជួយចាក់កម្ទេចថ្មដើម្បីងាយស្រួលក្នុងការចេញចូល ប៉ុន្តែបែរជាខាងរថយន្តខាងលើ មិនជួយ ហើយនៅតែបន្តបើកបង្កអោយខូចខាតកាន់ខ្លាំងឡើងៗ ទើបគាត់តំណាងអោយប្រជាពលរដ្ឋនៅទីតាំងខាងលើបានចងឆ្កាងឈើដាក់កណ្តាលផ្លូវមិនអោយរថយន្តបើកឆ្លងកាត់ទៀត ។

តាមសម្តីអ៊ុំប្រុសខាងលើបានបញ្ជាក់ទៀតថា កន្លងមកគាត់បានស្នើសុំទៅខាងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី រួចម្តងហើយដើម្បីអោយជួយជួសជុលផ្លូវខាងលើនេះ ប៉ុន្តែគ្រាន់តែបានឃើញមានអាជ្ញាធរសង្កាត់ចុះមកធ្វើការវាស់វែងហើយក៏ស្ងាត់ឈឹងរហូត ដូច្នេះគាត់សុំអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខមេត្តាជួយសង្គ្រោះ និងស្រោចស្រង់ផ្លូវលំមួយខ្សែនេះផង ៕

IMG-20151031-WA0026 IMG-20151031-WA0030 IMG-20151031-WA0032

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print