បើកបរម៉ូតូក្នុងល្បឿនលឿនជ្រុលបុករថយន្តរងរបួសធ្ងន់ស្រាល២នាក់សង្ស័យស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ក្នុងចំណោម៣នាក់បានរងរបួសធ្ងន់ស្រាលខណៈដែលពួកគេបានបើកម៉ូតូ១គ្រឿងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តពេញទំហឹងសង្ស័យស្រវឹង ។

IMG-20151031-WA0016

គ្រោះថ្នាក់ចារាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យុវជនដែលត្រូវគេបានស្គាល់ឈ្មោះមាន ទី១ឈ្មោះរ៉ុន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរជាងឆ្លាក់រូប ស្នាក់នៅភូមិ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសធ្ងន់(ជាអ្នកបើក) ទី២និងទី៣មិនស្គាល់ឈ្មោះទេរងរបួសស្រាល ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

អ្នកឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកNAVARAពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AE-4733បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តក៍ស៊ីញ៉ូបត់ឆ្វេងបត់ជិតផុតក៍ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1Y-7447 ជិះគ្នា៣នាក់ក្នងល្បឿនលឿនដោយក្នុងសភាពស្រវឹងផងនោះ ហើយបានចាប់ហ្វ្រាំងមិនទាន់ក៍ទៅបុកនឹងរថយន្តនោះពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក៍មាននគរបាលចរាចណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែងនិងសម្របសម្រួលដោយភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលចំនួន៧០ដុល្លដើម្បីបញ្ចប់រឿង ៕

IMG-20151031-WA0019 IMG-20151031-WA0018 IMG-20151031-WA0017 IMG-20151031-WA0023 IMG-20151031-WA0021

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print