ស្រវឹង​បើករថយន្ត​លឿន​បុក​ដើម​ត្របែកព្រៃ​បង្ក​គ្រោះថ្នាក់​ខ្លួនឯង

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងដំណំ​ ដោយសារ​បោក​នឹង​ចង្កូតរថយន្ត​ចំ​ដើមទ្រូង​ បន្ទាប់​ពី​រូប​គាត់​បាន​បើករថយន្ត​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ក្នុង​ល្បឿន​លឿន​ បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ឈ្មោះ​ផ្លូវ​បាក់​ ហើយ​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​ដើម​ត្របែកព្រៃ​មួយ​ដើម​ទៀត​ ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​។​

2015_10_31_08_59_01_2

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​១១០​នៅ​ចំនុច​ស្តុ​ប​ព្រះ​អង្គឌួង​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​។​

​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S2225​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ល្បឿន​លឿន​។​ លុះ​មក​ដល់​ចំណុច​ផ្លូវកែង​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ឈ្មោះ​ផ្លូវ​ឲ្យ​បាក់​ហើយ​ខូចខាត​ទាំងស្រុង​។​ ពេល​នោះ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ ក៏​បន្ដ​ទៅ​បុក​ដើម​ត្របែកព្រៃ​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ មួយ​កំណាត់​មុខ​ទាំងស្រុង​។​ ចំណែក​អ្នកបើកបរ​បុក​ចង្កូតរថយន្ដ​ចំ​ទ្រូង​រង​របួស​យ៉ាងដំណំ​ ។​

​ក្រោយ​ពេល​កើតហេតុ​ ជន​បង្ក​បាន​ចុះ​ចេញពី​រថយន្ត​ ហើយ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ ។​ រីឯ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​រថយន្ត​យក​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​

2015_10_31_08_59_01_1

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print