ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្រោយពីបានចាប់កុមារីអាយុ ៧ឆ្នាំរំលោភបានសម្រេច ខណៈឪពុកម្ដាយរបស់ក្មេងមិននៅផ្ទះ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចគុម្ពោធព្រៃក្បែរផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។
ជនសង្ស័យឈ្មោះ គយ ចាន់សុខគន់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ ឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ចំណែកកុមារីរងគ្រោះមានឈ្មោះ ស រ យ អាយុ៧ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកក្រគរបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យមកសួរនាំឃើញថា បុរសរូបនេះបានផឹកស៊ីស្រវឹងជោកជាំ ហើយបែកគំនិតនឹកឃើញរឿងសិច ក៏ឡើងទៅចាប់បីកុមារីរងគ្រោះនៅលើផ្ទះរបស់នាង យកមក កម្ពោធព្រៃក្បែរផ្ទះរំលោភបានសម្រេច ខណៈឪពុកម្ដាយមិននៅ ហើយក្រោយមកបន្តិចអ្នកជិតខាងឃើញកុមារីរងគ្រោះ មានសភាពស្លេកស្លាំង ហើយយំក៏នាំគ្នាសួរនាំទើបបែករឿងឆោឡោប្ដឹងសមត្ថកិច្ចតែម្ដង ។
ប្រភពពីនគរបាលបន្ដទៀតថា កុមារីរងគ្រោះបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ និងព្យាបាលនៅមន្ទីរពេទ្យហើយ ចំណែក ជនសង្ស័យកំពុងបំពេញសំណុំបែបបទបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន