ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបន្ទាប់ពីរូបគាត់ជិះម៉ូតូក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នទៅបុករ៉ឺម៉កម៉ូតូកង់បីគេពីក្រោយ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ខាងត្បូងផ្សារក្រមួន ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសម្នាក់បើករ៉ឺម៉កម៉ូតូកង់បី ចេញពីផ្សារក្រមួនទិសដៅពីជើងទៅត្បួងក្នុងល្បឿនយឺតៗ ខណៈមកដល់ចំណុចកើតហេតុដែលនៅក្បែងនឹងផ្សារក្រមួននោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY.6959 ទិសដៅពីជើងទៅត្បួង(ស្របគ្នា)ក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នមកបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសជិះម៉ូតូរងរបួសបាក់ជើងឆ្វេងម្ខាង រីឯរ៉ឺម៉កកង់បីក្រឡាប់មិងម៉ូតូរងការខូចខាតទាំងស្រុង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ ដោយខ្លាចមានការស្ទះចរាចរណ៍ដល់បងប្អួនធ្វើដំណើរតាមដផ្លូវ ក៏បានជួយលើករ៉ុម៉កម៉ូតូកង់បីនិងម៉ូតូបង្កឡើងវិញ ហើយដោយសារម្ចាស់រ៉ុម៉កកង់បីមិនចង់មានរឿងវែងឆ្ងាយក៏បានបើករ៉ុម៉កកង់បីខូចខាតបន្ទិចបន្ទួចចេញទៅផ្ទះទាំងខ្លួនរបួសស្រាលនោះដែរ ។
ក្រោយមក ម្ចាស់រ៉ឺម៉កម៉ូតូកង់បីងរបួសធ្ងន់នោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូវិញក៏ត្រូវបានសាច់ញាតិយកទៅផ្ទះផងដែរ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ ៕
ដោយ៖ ជីម ភារ៉ា