មហាសន្និបាត​ សមាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​ឆ្នាំ​២០១៥​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​

ចែករំលែក៖

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​៖​ លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ប្រាប់​ ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ មហាសន្និបាត​នៃ​សមាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​ ក្រោម​ព្រះ​អធិបតីភាព​ និង​អធិបតីភាព​របស់​ ព្រះ​អង្គ​ម្ចាស់​ Sheikh​ Al​ Fahad​ Al​ Sabah​ ប្រធាន​ សមាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភព​ លោក​និង​លោក​ Thomas​ Bach​ ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​ ហើយ​ក៏​មានការ​អញ្ជើញ​ ចូលរួម​ជា​កិតិយស​ ដើម្បី​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ពី​លោកស្រី​ Muriel​ Bowser​ អភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ​។​

លោក វ៉ាត់ ចំរើន វ៉ាស៊ីនតោ

​ តាម​សេចក្តីរាយការណ៍​ របស់​ លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ គណៈ​កម្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មហាសន្និបាត​ នៃ​សមាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​ឆ្នាំ​២០១៥​ លើក​ទី​ ២០​ នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ នៃ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ឆ្នាំ​២០១៥​កន្លង​ទៅ​ មាន​របៀប​ វារៈ​សំខាន់ៗ​ដូច​ជា​ ការ​ជ្រើសរើស​ទីក្រុង​ចំនួន​៥​ ដើម្បី​បោះ​ឆ្នោត​ទទួល​បាន​សិទ្ធិ​ រៀបចំ​ ការ​ប្រកួត​ កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​២០២៤​ ។​

​ទីក្រុង​ទាំង​៥​នោះ​គឺ​ទី​១-​ ទីក្រុង​ Hamburg​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ទី​២-​ទីក្រុង​Paris​ ប្រទេស​បារាំង​ ទី​៣-​ ទីក្រុង​Rome​ ប្រទេស​អ៊ី​តា​លី​ ទី​៤-​ទីក្រុង​ Budapest​ ប្រទេស​ហុង​គ្រី​ និង​ទី​៥-​ទីក្រុង​ Los​ Angeles​ របស់​ សហរដ្ឋអាមេរិក​។​ ក្រៅពី​របៀបវារៈ​ខាងលើ​នេះ​ សមាជិក​ គណៈកម្មាធិការ​នៃ​មា​គម​កីឡា​អូ​ឡាំ​ពិ​ក​ ពិភព​ លោក​ បាន​បោះ​ឆ្នោត​សម្រេច​ ដាក់​បញ្ចូល​ប្រទេស​ ស៊ូ​ដង់​និង​ប្រទេស​ស្លូ​វ៉ា​គី​ ជា​សមាជិក​ ទី​២០៥​ និង​ទី​ ២០៦​រប​ស់មាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៥​នេះ​។​

​លោក​បាន​បន្ត​ទៀត​ថា​ មហាសន្និបាត​ កម្រិត​ពិភពលោក​ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​ ដែល​គណៈ​ ក​ម្មា​ធិ​ ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ជា​ច្រើន​ សម្រាប់​ការ​ អភិវឌ្ឍ​វិស័យ​ កីឡា​ ក្នុង​ប្រទេស​កម្ពុជា​ ។​ ជាមួយ​គ្នា​នោះ​អង្គ​មហាសន្និបាត​ បាន​លើកយក​ ប្រធានបទ​សំខាន់ៗ​ មួយ​ ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ Rio​ ប្រទេស​ ប្រេ​ស៊ី​ល​ និង​ស្វែងរក​វិធីសាស្ដ្រ​ផ្សេងៗ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​និង​ធនធាន​អត្ត​ព​លិ​ក​ អាជីព​នៅ​លើ​ ពិភព​ លោក​ផង​ដែរ​ ។​

​គួរ​រំលឹក​ថា​ មហាសន្និបាត​លើក​ទី​២០​ នៃ​សមាគម​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ចាប់ផ្តើម​ តាំងពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​៣១​ ខែតុលា​ឆ្នាំ​២០១៥​នេះ​ ដោយ​មានការ​ចូលរួម​ពី​ ប្រធាន​ អនុប្រធាន​ គណៈកម្មាធិការ​អន្តរ​ ជាតិ​អូ​ឡាំ​ពិ​ក​ជុំវិញ​ពិភពលោក​ ប្រមាណ​ ២០៦​នាក់​ និង​សមាជិក​តំណាង​ ទ្វីប​នីមួយៗ​សរុប​អ្នកចូលរួម​ ប្រមាណ​១,១០០​នាក់​៕​

Sheikh Al Fahad Al Sabah

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print