កីឡាករ​ ឡុ​ង​ សុ​ភី​ បង្ហាញមុខ​នៅ​ សង្វៀន​ហ្គេ​ន​ប៊ឺ​គ​ស៍​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ ឡុ​ង​ សុ​ភី​ មក​ពី​ ក្លិប​សាល​វ័​ន្ដ​កីឡា​នឹង​បង្ហាញខ្លួន​នៅ​លើ​ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​កម្ម​ វិធី​ប្រកួត​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ លក្ខណៈ​មិត្ដភាព​អន្ដរជាតិ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ធំ​ តាន​ (Tom​ Tan)​ ក្នុង​ ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​វេលា​ ម៉ោង​៨​ព្រឹក​ថ្ងៃអាទិត្យ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ។​

-Khmer--Boxing--1--Sea-TV

​តាម​តារាង​កម្មវិធី​ដែល​រៀបចំ​ដោយ​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​បង្ហាញ​ ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១​ ខែវិច្ឆិកា​ មាន​អ្នក​ប្រដាល់​កម្ពុជា​៣​នាក់​ត្រូវ​ប៉ះ​ជា​ អ្នក​ប្រដាល់​ថៃ​៣​នាក់​ដូច​គ្នា​ ក្នុង​នោះ​ កីឡាករ​គូ​អន្ដរជាតិ​ទី​១​តម្រូវ​លើ​កីឡាករ​ ហ៊ឹ​ម​ សេរី​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ភួ​ ឡា​ង​ (Phuo​ Lang)​ ប្រភេទ​ទម្ងន់​៥១​គីឡូ​ ក្រាម​,​ ទី​២​កីឡាករ​ពេជ្រ​ ម្ទេសខ្មាំង​ មក​ ពី​ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ Deth​ Div​ ក្នុង​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ រីឯ​កីឡាករ​ ឡុ​ង​ សុ​ភី​ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ធំ​ តាន​ ។​

​ចំពោះ​កីឡាករ​ឡុ​ង​ សុ​ភី​ គឺជា​អ្នក​ ប្រដាល់​ដែល​គ្រប់គ្រង​ខ្សែក្រវាត់​មិន​ តិច​ជាង​៦​ស្ថាប័ន​ផ្សេង​គ្នា​នោះ​ទេ​ចាប់​ តាំងពី​រូបគេ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ជាង​១០​ឆ្នាំ​កន្លង​មក​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​ឡុ​ង​ សុ​ភី​ នោះ​គឺ​ក្រោយ​ពី​គេ​បាន​វាយ​ផ្ដួល​អ្នក​ ប្រដាល់​ជើង​ខ្លាំង​ កែវ​ រំ​ចង់​ មក​ពី​ក្លិប​ កងពលតូច​ភ្នំ​ទ្រព្យ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ និង​បាន​គ្រង​តំណែង​ជើងឯក​ខ្សែក្រវាត់​ ខា​រ៉ា​បាវ​វគ្គ​១​អម​ជាមួយ​ថវិកា​៥.០០០​ ដុល្លារ​ ។​

​កាលពី​ពេល​ថ្មីៗ​នេះ​បាន​លេចឮ​ពាក្យ​ ចចាមអារ៉ាម​ខ្លះៗ​ពាក់ព័ន្ធ​ជាមួយនឹង​ ការ​ផ្គូផ្គង​ប្រកួត​ក្នុង​ឋានៈ​ការពារ​តំណែង​ជើងឯក​ជាមួយនឹង​អ្នក​ប្រដាល់​ថៃ​ ប៉ុន្ដែ​ ត្រូវ​អាក់ខាន​ខាត​ទៅ​វិញ​ ដោយសារ​ឡុ​ង​ សុ​ភី​ ទារ​ថ្លៃ​ខ្លួន​ខ្ពស់​ដែល​សង្វៀន​គ្មាន​ លទ្ធភាព​ផ្ដល់​ឱ្យ​តាម​ការ​ទាមទារ​នោះ​ ។​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ឡុ​ង​ សុ​ភី​ បាន​ បង្ហើប​រឿង​ផ្ទាល់ខ្លួន​មួយទៀត​ គឺ​ខ្លួន​នឹង​ ចូល​រោងការ​នា​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នៅ​ឯ​ខេត្ដព្រៃវែង​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print