ភ្នំពេញ៖ កីឡាករ ឡុង សុភី មកពី ក្លិបសាលវ័ន្ដកីឡានឹងបង្ហាញខ្លួននៅលើ សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងកម្ម វិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ លក្ខណៈមិត្ដភាពអន្ដរជាតិជាមួយកីឡាករថៃឈ្មោះ ធំ តាន (Tom Tan) ក្នុង ប្រភេទទម្ងន់៦៧គីឡូក្រាមនៅវេលា ម៉ោង៨ព្រឹកថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។
តាមតារាងកម្មវិធីដែលរៀបចំដោយ សហព័ន្ធកីឡាប្រដាល់កម្ពុជាបានបង្ហាញ ឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យទី១ ខែវិច្ឆិកា មានអ្នកប្រដាល់កម្ពុជា៣នាក់ត្រូវប៉ះជា អ្នកប្រដាល់ថៃ៣នាក់ដូចគ្នា ក្នុងនោះ កីឡាករគូអន្ដរជាតិទី១តម្រូវលើកីឡាករ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះ ភួ ឡាង (Phuo Lang) ប្រភេទទម្ងន់៥១គីឡូ ក្រាម, ទី២កីឡាករពេជ្រ ម្ទេសខ្មាំង មក ពីក្លិបអារុណរះកីឡាប្រកួតជាមួយអ្នក ប្រដាល់ថៃ Deth Div ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម រីឯកីឡាករ ឡុង សុភី ត្រូវជួបជាមួយអ្នកប្រដាល់ថៃ ធំ តាន ។
ចំពោះកីឡាករឡុង សុភី គឺជាអ្នក ប្រដាល់ដែលគ្រប់គ្រងខ្សែក្រវាត់មិន តិចជាង៦ស្ថាប័នផ្សេងគ្នានោះទេចាប់ តាំងពីរូបគេចូលប្រឡូកក្នុងវិស័យកីឡា ប្រដាល់ក្បាច់គុនបុរាណខ្មែរជាង១០ឆ្នាំកន្លងមក ប៉ុន្ដែអ្វីដែលធ្វើឱ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ខ្លាំងលើឡុង សុភី នោះគឺក្រោយពីគេបានវាយផ្ដួលអ្នក ប្រដាល់ជើងខ្លាំង កែវ រំចង់ មកពីក្លិប កងពលតូចភ្នំទ្រព្យឱ្យសន្លប់ក្នុងទឹកទី៤ និងបានគ្រងតំណែងជើងឯកខ្សែក្រវាត់ ខារ៉ាបាវវគ្គ១អមជាមួយថវិកា៥.០០០ ដុល្លារ ។
កាលពីពេលថ្មីៗនេះបានលេចឮពាក្យ ចចាមអារ៉ាមខ្លះៗពាក់ព័ន្ធជាមួយនឹង ការផ្គូផ្គងប្រកួតក្នុងឋានៈការពារតំណែងជើងឯកជាមួយនឹងអ្នកប្រដាល់ថៃ ប៉ុន្ដែ ត្រូវអាក់ខានខាតទៅវិញ ដោយសារឡុង សុភី ទារថ្លៃខ្លួនខ្ពស់ដែលសង្វៀនគ្មាន លទ្ធភាពផ្ដល់ឱ្យតាមការទាមទារនោះ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះឡុង សុភី បាន បង្ហើបរឿងផ្ទាល់ខ្លួនមួយទៀត គឺខ្លួននឹង ចូលរោងការនាថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៦ ខាងមុខនៅឯខេត្ដព្រៃវែង ៕
ដោយ៖ សារីម