នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលក្រុង ព្រះនាមទិវា១១២ បាញ់សម្លាប់ខ្លួន ខឹងប្រពន្ធហាមមិនឲ្យផឹកស្រា

ចែករំលែក៖

ភ្នុំពេញ ៈ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលក្រុង ព្រះនាមទិវា១១២ បានរងរបួសធ្ងន់ហេីយត្រូវបានគេដឹងយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាលម៉ែត ខណះដែលមន្រ្តីនគរបាលរូបនោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងមិនឲ្យផឹកស្រា ទេីបខឹងដកកាំភ្លេីងបាញ់សម្លាប់ខ្លួននៅក្នុងរថយន្ត គ្រាដែលជនរងគ្រោះជិះរថយន្តជាមួយប្រពន្ធ ។
ករណីបាញ់សម្លាប់ខ្លួនឯងខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្រោយស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ជនរងគ្រោះឈ្មោះចាន់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុង ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះនិងប្រពន្ធបានជិះរថយន្តជាមួយគ្នា ពេលនោះប្រពន្ធជនរងគ្រោះបានឈ្លោះប្រកែកជាមួយជនរងគ្រោះរឿងមិន ផឹកស្រា រហូតដល់ជនងគ្រោះខឹងបានដកកាំភ្លេីងខ្លីម៉ាកK59 បាញ់ក្បាលរបស់ខ្លួនមួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង និងបង្កឲមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានផងដែរ ។បន្ទាប់មកជនរងគ្រោះត្រូវបានមត្ថកិច្ចហៅរថយន្តសង្រ្គោះបន្ទាន់ដឹងយកទៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗដេីម្បីសង្រ្គោះជីវិតផងដែរ ។ លុះដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជនរងគ្រោះបានស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហេីយ ដោយសារតែរបួសធ្ងន់ធ្ងរពេក ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនិងធ្វេីកោសល្យវិច្ឆ័យបន្តថាតេីសករណីនេះជាករណីអ្វីអោយច្បាស់ ដែលជនរងគ្រោះដាច់ចិត្តបាញ់សម្លាប់ខ្លួនឯងបែបនេះ ។ស ដារ៉ា 
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print