ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេវៃគោ ខេត្តស្វាយរៀង បាននឹងកំពុងប្រារព្ធពិធីបុណ្យអ៊ុំទូកតាមប្រពៃណីជាតិ ដូចរៀងរាល់ឆ្នាំ។ ពិធីនេះប្រព្រឹត្តទៅ ដោយមានការឧបត្ថម្ភនិងចូលរួមពីសំណាក់ កងរាជអាវុធហត្ថទូទាំងប្រទេស ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សូមបញ្ជាក់ថា ទូកអន្តរជាតិមានចំនួន៤២ទូក និងទូកក្តាបីសន្តឹកចំនួន១១ទូក ក្នុងនោះទូករបស់កងរាជអាវុធហត្ថមានចំនួន២៦ទូក។